នាយករដ្ឋមន្ត្រីរំពឹងទុកថាខេត្ត Quang Ninh នឹងក្លាយទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត

នាយករដ្ឋមន្ត្រីរំពឹងទុកថាខេត្ត Quang Ninh នឹងក្លាយទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត - ảnh 1
នាយករដ្ឋមន្ត្រីរំពឹងទុកថាខេត្ត Quang Ninh នឹងក្លាយទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច រីកលូតលាស់លឿនបំផុត

(VOVworld)-នារសៀលថ្ងៃទី២២ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan
Phuc រួមជាមួយក្រុមការងាររបស់រដ្ឋាភិបាល បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹក
 នាំខេត្ត Quang Ninh ស្តីពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមរបស់វៀតណាម។
នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទទួលស្គាល់ថា ខេត្ត 
Quang Ninh ជាខេត្តដើរជួរមុខក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការរវាងឯកជន
ជាមួយសាធារណៈ។​ជាពិសេស ខេត្តត្រូវជ្រើសរើសបាននូវមុខព្រួញសេដ្ឋកិច្ច
សម្រាប់ដំណើរការវិវឌ្ឍន៍ឲ្យចំទិសដៅ។ ទន្ទឹមជាមួយគ្នានោះ​គឺត្រៀមរៀបចំឲ្យបាន
 ល្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់ាករបង្កើតមណ្ឌលរដ្ឋបាលសេដ្ឋកិច្ចពិសេស Van
Don។ លោកនាយករដ្ឋមន្ត្រីអញ្ជើញមានអនុសាសន៍ថា៖

        “ទស្សនៈវិស័យរបស់ Quang Ninh គឺត្រូវក្លាយទៅជាមណ្ឌលសេដ្ឋកិច្ចមុខ
ព្រួញរបស់ភាគខាងជើងនិងទូទាំងប្រទេស ជាទីមកដល់សម្រាប់វិនិយោគិន
រួមទាំង ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ខ្ញុំរំពឹងទុកថា ខេត្ត Quang Ninh នឹង
ក្លាយទៅជា ក្បាលម៉ាស៊ីនសេដ្ឋកិច្ចមានការរីកលួតលាស់ខ្លាំងបំផុតរបស់ប្រ
ទេសជាតិ។ដើម្បី បំពេញល្អនូវទស្សនៈវិស័យនេះ បញ្ហាចោទឡើងគឺខេត្តគប្បី
កសាងទំនុកទុកចិត្ត ដើម្បីអង្គភាពអាជីវកម្មជាតិនិងអន្តរជាតិធ្វើការវិនិយោគ
ខ្លាំងចូលខេត្ត Quang Ninh ផងដែរ”។

        នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានស្នើឲ្យខេត្ត Quang Ninh
បង្រួញគម្លាតរវាងអ្នកមាននិងអ្នកក្រដើរទន្ទឹមនឹងការងារធានាសន្តិសុខសង្គម
និងធានាជានិច្ចនូវភារកិច្ចរក្សាសណ្តាប់ធ្នាប់លើទូទាំងខេត្តផងដែរដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ