នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសជប៉ុន

(VOVworld)-នាព្រឹកថ្ងៃទី២៩ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Xuan Phuc រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានអញ្ជើញមក ដល់អាកាសយានដ្ឋាន Noi Bai ក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចប្រទេសជប៉ុន និង ចូលរួលសន្និសីទកំពូល G7 បើកទូលាយ តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ឧសភា។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសជប៉ុន  - ảnh 1
នាយករដ្ឋមន្ត្រី លោក NGuyen Xuan Phuc លើកបញ្ហាសមុទ្រខាងកើតចូលក្នុងបទសន្ទកថា

        ក្នុងរយៈពេលចូលរួមស​ន្និសីទកំពូល G7 បើកទូលាយនោះ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc ក៏បានអញ្ជើញចូលរួមព្រឹត្តិការណ៍ធំៗជាច្រើន ដែល លេចធ្លោបំផុតគឺសម័យប្រជុំពេញអង្គនៃសន្និសីទកំពូល G7 បើកទូលាយនៅទី
ក្រុង Mie ប្រទេសជប៉ុន។​ក្នុងបទសន្ទរកថារបស់ខ្លួន លោក Nguyen Xuan Phuc បានចែករំលែកនូវការព្រួយបារមម្ភដែលប្រទេស G7 និងប្រទេសអាស៊ាននានានូវ ការសាកល្បងចំពោះសន្តិភាព ស្ថិរភាព សេរីភាពខាងនាវាចរណ៍និងអាកាសចរ ណ៍នៅសមុទ្រខាងកើត។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអំពាវ នាវប្រទេសទាក់ទិននានាអត់ធ្មត់ ដោះស្រាយជំលោះដោយសន្តិវិធី សមស្រប ទៅនឹងច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញាអ.ស .ប ស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានជួបទ្វេភាគីជាមួយថ្នាក់
ដឹកនាំ អង្គការអន្តរជាតិនិងអង្គភាពអាជីវកម្មជប៉ុនមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ