នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទលើកទី១០របស់វិនិយោគិននៅខេត្ត Nghe An

(VOVWORLD) -នាព្រឹកថ្ងៃទី១០ខែមិនា ធនា គារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍ ន៍វៀតណាម BIDV បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Nghe An រៀបចំ សន្និសីទជួបសំណេះសំណាលជាមួយវិនិយោ គិនលើកទី១០។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទលើកទី១០របស់វិនិយោគិននៅខេត្ត Nghe An - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី (រូបថតៈ Quoc Khanh)

អញ្ជើញចូលរួមក្នុងពិធី មានវត្តមាននាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អតីតប្រធានរដ្ឋសភា លោក Nguyen Sinh Hung ឧបនា យករដ្ឋមន្ត្រី លោក Vuong Dinh Hue រួមទាំងថ្នាក់ដឹកនាំក្រ សួងស្ថាប័នមជ្ឈឹមមួយចំនួននិងតំណាង៩០០នាក់ មកពីសម្ព័ន្ធក្រុមហ៊ុននានា សហគ្រាស អាជីវករ វិនិយោគិនទាំងជាតិនិងអន្តរជាតិផងដែរ។

        អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា ដើម្បីទាក់ទាញការវិនិយោគចូលក្នុងខេត្ត Nghe An ទាំងថ្នាក់ដឹកនាំ និងកម្មាភិបាលម្នាក់ៗនៅខេត្ត Nghe An ត្រូវខ្នះខ្នែងនឹងការងារ ឈរលើស្មារតីគឺការ ងារពិបាកត្រូវរកវិធីដោះស្រាយ យកការពេញចិត្តរបស់ប្រជាជននិងសហគ្រាសធ្វើជា រង្វាស់នៃលទ្ធផលការងារ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើឲ្យ ខេត្ត Nghe An ត្រូវបន្តការកែទម្រង់និងធ្វើការផ្លាស់ប្តូរ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស ដើម្បីឆ្លៀតយកឱកាសពីបដិវត្តន៍ឧស្សាហកម្មលើក ទី៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ