នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចេញដំណើរទៅចូលរួមពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម-វិនិយោគចិន-អាស៊ាន

(VOVWORLD) - នាព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម - វិនិយោគ ចិន-អាស៊ាន (CABIS) លើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចេញដំណើរទៅចូលរួមពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម-វិនិយោគចិន-អាស៊ាន - ảnh 1ស្តង់ទំនិញរបស់វៀតណាមនៅ CAEXPO ១៩ (រូបថត៖ VOV)

ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៦ និង១៧ កញ្ញា ពិព័រណ៍ CAEXPO និង CABIS លើកទី ២០ ឆ្នាំនេះ មានប្រធានបទ "រួមគ្នាកសាងដំបូលផ្ទះរួម សហគមន៍ដែលមានជោគវាសនារួម ឆ្ពោះទៅអនាគត - ជំរុញគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ"  អភិវឌ្ឍន៍ ដោយគុណភាពខ្ពស់ និងកសាងមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច”។ នេះគឺជាសកម្មភាពដ៏សំខាន់មួយស្ថិតក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី ២០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងខួបលើកទី ២០ នៃ CAEXPO និង CABIS ។

ការចូលរួមរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅ CAEXPO និង CABIS លើកទី ២០ បង្ហាញអំពីសារៈសំខាន់នៃប្រទេសទាំងពីរ សម្រាប់ទំនាក់ទំនងមិត្តភាពវៀតណាម - ចិន កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងមូលដ្ឋាន សហគ្រាសវៀតណាមជាមួយខេត្តក្វាងស៊ី ប្រទេសចិន; បង្ហាញពីការជឿទុកចិត្តខាងនយោបាយខ្ពស់។ ទន្ទឹមនឹងនោះ អះអាងនូវគោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម៖ ឯករាជ្យ ស្វ័យភាព ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្ម ពិពិធកម្មទំនាក់ទំនងកិច្ចការបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ