នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចុះពិនិត្យ និងដាក់ចេញទិសដៅ អភិវឌ្ឍន៍សំខាន់ៗសម្រាប់ខេត្ត Kon Tum

(VOVWORLD) - ក្នុងកម្មវិធីការងារនៅខេត្ត Kon Tum នារសៀលថ្ងៃម្សិលមិញ (១៩ សីហា) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូបានអញ្ជើញទៅពិនិត្យមូលដ្ឋានសម្ភារៈ និងគម្រោងសេដ្ឋកិច្ចសង្គមមួយចំនួននៅខេត្ត Kon Tum។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចុះពិនិត្យ និងដាក់ចេញទិសដៅ អភិវឌ្ឍន៍សំខាន់ៗសម្រាប់ខេត្ត Kon Tum - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូអញ្ជើញចុះធ្វើការនៅឃុំ Tan Lap ស្រុក Kon Ray (រូបថត៖ VOV)

អញ្ជើញចុះពិនិត្យផែនការអភិវឌ្ឍន៍ថាមពលខ្យល់នៅឃុំ Tan Lap ស្រុក Kon Ray លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន   និងខេត្ត Kon Tum បន្តពិនិត្យ ស្រាវជ្រាវ និងវាយតម្លៃលើសក្តានុពល; ផែនការវិនិយោគដែលអាចធ្វើទៅបានសម្រាប់ការអភិវឌ្ឍថាមពលខ្យល់; ធានាការលើកកម្ពស់ប្រសិទ្ធភាពនៃដើមទុន វិនិយោគ ពង្រីកសក្តានុពលអភិវឌ្ឍន៍នៃគម្រោងថាមពលកកើតឡើងវិញក្នុងខេត្ត Kon Tum។

លោកនាយករដ្ឋមន្ត្រីក៏បានចុះពិនិត្យទីតាំងសម្រាប់សាងសង់ព្រលានយន្តហោះ Mang Den; ទីតាំងគ្រោងនឹងកសាងខ្សែផ្លូវល្បឿនលឿន Kon Tum - Quang Ngai ; ផ្លូវជាតិលេខ ២៤ តភ្ជាប់ខេត្ត Kon Tum ជាមួយខេត្ត Quang Ngai...។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចុះពិនិត្យ និងដាក់ចេញទិសដៅ អភិវឌ្ឍន៍សំខាន់ៗសម្រាប់ខេត្ត Kon Tum - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជាមួយប្រជាជននៅឃុំ Ngok Lay ស្រុក Tu Mo Rong ពេលទៅទស្សនាចំការដាំដុះយិនស៊ិន Ngoc Linh (រូបថត៖ VOV)

បន្ទាប់ពីបានពិនិត្យស្ថានភាពជាក់ស្តែងមក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យខេត្ត Kon Tum អនុវត្តការងាររៀបចំផែនការឱ្យបានល្អ ដើម្បីនាំយកមកនូវប្រៀបខ្លាំងនៃសក្តានុពល ឱកាសលេចធ្លោ ជាពិសេសមិនធ្វើឲ្យផ្លាស់ប្តូរស្ថានភាពដើមរបស់ Mang Den។ ទន្ទឹមនឹងនោះ  ស្រាវជ្រាវលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ រួមមានៈ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វប្បធម៌ ការអប់រំ ការថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗទៀត។ លើកពីនេះទៅទៀត ត្រូវមានយន្តការកៀងគរធនធានទាំងអស់ដើម្បីអភិវឌ្ឍ Mang Den ជាពិសេសកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន។

នាល្ងាចថ្ងៃដដែល អញ្ជើញទស្សនាភូមិទេសចរណ៍វប្បធម៌សហគមន៍ Kon Pring នៅទីរួមស្រុក Mang Den នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យប្រជាជនបណ្តាជនជាតិ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម; រក្សាសន្តិសុខ សណ្តាប់ធ្នាប់ មិនត្រូវស្តាប់មនុស្សអាក្រក់ ញុះញង់ ; ថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ...។

 ក្នុងឱកាសត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅពិនិត្យសាលាមត្តេយ្យ Mang Den ស្ថិតក្នុងទីរួមស្រុក Mang Den ស្រុក Kon Plong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ