នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទទួលជួបគណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការរួមចំណែករបស់សហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន រួមទាំងគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម ក្នុងការជំរុញការអភិវឌ្ឍ យ៉ាងរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ហើយជាស្ពានជួយធុរកិច្ចជប៉ុនវិនិយោគបន្ថែមទៀតនៅវៀតណាម។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទទួលជួបគណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទទួលជួបគណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម (រូបថត៖ vna)

នារសៀលថ្ងៃទី ២៨ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបលោក Fujimoto Masayoshi និងលោក Hyodo Masayuki សហប្រធានគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាមនៃសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) រួមជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មជប៉ុនឈានមុខគេដែលជាសមាជិករបស់ KEIDANREN មកបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការរួមចំណែករបស់សហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន រួមទាំងគណៈកម្មាធិការសេដ្ឋកិច្ចជប៉ុន-វៀតណាម ក្នុងការជំរុញការអភិវឌ្ឍ យ៉ាងរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ហើយជាស្ពានជួយធុរកិច្ចជប៉ុនវិនិយោគបន្ថែមទៀតនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានជូនដំណឹងដល់អ្នកវិនិយោគអំពីសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី និងមេរៀនសំខាន់ៗចំនួន ៥ អំពីកត្តាជាមូលដ្ឋានរបស់ប្រទេស និងមាគ៌ាអភិវឌ្ឍន៍សំខាន់ៗ គោលនយោបាយស្តីពីកិច្ចការបរទេស សេដ្ឋកិច្ច ការពារជាតិ និងវប្បធម៌។ វៀតណាមនឹងបន្តជំរុញជំហានទម្លុះទម្លាយយុទ្ធសាស្ត្រចំនួនបី រួមមាន៖ ស្ថាប័នហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងកំណែទម្រង់យ៉ាងខ្លាំងក្លានៃនីតិវិធីរដ្ឋបាល ដើម្បីបង្កើតបរិយាកាសវិនិយោគធុរកិច្ចប្រកបដោយយុត្តិធម៌ បើកចំហ និងតម្លាភាពសម្រាប់វិនិយោគិនបរទេស រួមទាំងប្រទេសជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ