នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញធ្វើជាអធិបតីសន្និសីទអនឡាញនៃគណៈកម្មាធិការជាតិដឹកនាំគម្រោងសំខាន់ៗថ្នាក់ជាតិនៃវិស័យគមនាគមន៍ដឹកជញ្ជូន

(VOVWORLD) - សន្និសីទប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់និងអនឡាញដោយតភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋាភិបាលជាមួយទីស្នាក់ការនៃគណៈកម្មាធិការប្រជាជននៃខេត្តនិងទីក្រុងចំណុះមជ្ឈឹម ចំនួន ៣៣ ដែលខេត្តក្រុងទាំងនេះមានគម្រោងនិងសំណង់សំខាន់ៗ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញធ្វើជាអធិបតីសន្និសីទអនឡាញនៃគណៈកម្មាធិការជាតិដឹកនាំគម្រោងសំខាន់ៗថ្នាក់ជាតិនៃវិស័យគមនាគមន៍ដឹកជញ្ជូន - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីសន្និសីទ (រូបថត៖ Duong Giang/TTXVN)

នាថ្ងៃទី ១០ សីហា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំគម្រោងសំខាន់ៗថ្នាក់ជាតិរបស់វិស័យគមនាគមដឹកជញ្ជូន (គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីសន្និសីទអនឡាញរបស់គណៈកម្មាធិការដឹកនាំ។ សន្និសីទប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់និងអនឡាញដោយតភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋាភិបាលជាមួយទីស្នាក់ការនៃគណៈកម្មាធិការប្រជាជននៃខេត្តនិងទីក្រុងចំណុះមជ្ឈឹម ចំនួន ៣៣ ដែលខេត្តក្រុងទាំងនេះមានគម្រោងនិងសំណង់សំខាន់ៗ។

នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមកំពុងអនុវត្តចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួនបី រួមទាំងការលោតផ្លោះអំពីហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ   ហេដ្ឋារចនាសម្ព័ន្ធគមនាគមដឹកជញ្ជូន ដែលមានលក្ខណៈអន្តរតំបន់ និងអន្តរខេត្ត។ បច្ចុប្បន្ននេះ ទាក់ទងនឹងដើមទុន ត្រូវបានដាក់ពង្រាយយ៉ាងសកម្ម ដោយផ្តោតលើគម្រោងធំៗ និងបានប្រមូលមូលធនពីមជ្ឈិម និងមូលដ្ឋាន ការចល័តពីប្រភពមធ្យម ប្រភពស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងប្រភពបង្កើនការប្រមូលនិងសន្សំការចំណាយ។ លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា បញ្ហាគឺធ្វើយ៉ាងដូចម្ត៉េចដើម្បីបើកចំណាយប្រភពដើមទុនទាំងនេះ។

“គណៈកម្មាធិការដឹកនាំត្រូវឯកភាពលើការគិត ការយល់ដឹង សកម្មភាព ការតាំងចិត្តត្រូវតែខ្ពស់ ការប្រឹងប្រែងត្រូវតែខ្លាំង ដោយលើកកម្ពស់ជាអតិបរមានូវស្មារតីទទួលខុសត្រូវរបស់មជ្ឈិមនិងមូលដ្ឋាន ហើយទាំងអស់នេះគឺដើម្បីប្រជាជន និងប្រទេសជាតិ។ ប្រសិនបើ យើងពន្យារការអនុវត្តការងារ វានឹងខ្ជះខ្ជាយប្រភពធនធាន ខណៈប្រជាពលរដ្ឋកំពុងទន្ទឹងរងចាំ។ យើងត្រូវអនុវត្តន៍រាល់ជំហានលោតផ្លោះយុទ្ធសាស្ត្រដែលបានដាក់ចេញ។ គោលនយោបាយសារពើពន្ធបើកទូលាយ ក្នុងនោះមានការវិនិយោគសាធារណៈ និងការងារហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ។ ត្រូវជ្រួតជ្រាបអនុសាសន៍ទាំងនេះឱ្យបានហ្មត់ចត់ ដើម្បីដំណើរការប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត និងប្រសិទ្ធភាពខ្ពស់បំផុត”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

នៅក្នុងសន្និសីទនោះ ថ្នាក់ដឹកនាំក្រសួងគមនាគមដឹកជញ្ជូនក៏បានបង្ហាញពីស្ថានភាពគម្រោងសំខាន់ៗថ្នាក់ជាតិ វឌ្ឍនភាពនៃគម្រោង លើកឡើងពីការលំបាក និងឧបសគ្គ ក៏ដូចជាដាក់ចេញវិធានការសម្រាប់ដោះស្រាយបញ្ហាកើតឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ