នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាស្តេចហ៊ុង

(VOVWORLD) - ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យរំលឹកគុណដូនតា ប្រជាជនវៀតណាមរាប់លាននាក់ក្នុងប្រទេស និងក្រៅប្រទេស បានឆ្ពោះអារម្មណ៍ទៅកាន់វិហារហ៊ុង ដើម្បីរំលឹក តបស្នងសងគុណ ចំពោះគុណូបការៈរបស់បណ្តាស្តេច ហ៊ុងនិងបុព្វបុរសដែលបានកសាង និងថែរក្សាប្រទេសជាតិ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាស្តេចហ៊ុង - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញអុជធូបនៅអាសនៈគោរពបូជាបណ្តាស្តេចហ៊ុង  (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៨ មេសា ពោលគឺថ្ងៃទី ១០ ខែមាឃ ឆ្នាំរោង ឆ័សក)- ជាទិវាបុណ្យរំលឹកខួប បណ្តាស្តេចហ៊ុង នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័នមជ្ឈិម ថ្នាក់ដឹកនាំខេត្ត ក្រុង ខេត្ត Phu Tho និងប្រជាជន ចូលរួមពិធីអុជធូបរំលឹកវិញ្ញាណក្ខន្ធបណ្តាស្តេចហ៊ុង នៅវិមាន Kinh Thien លើកំពូលភ្នំ Nghia Linh ចំណុះមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសវិហារហ៊ុង នៅទីក្រុង Viet Tri ខេត្ត Phu Tho។

ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យរំលឹកគុណដូនតា ប្រជាជនវៀត ណាមរាប់លាននាក់ក្នុងប្រទេស និងក្រៅប្រទេស បានឆ្ពោះអារម្មណ៍ទៅកាន់វិហារហ៊ុង ដើម្បីរំលឹក តបស្នងសងគុណ ចំពោះគុណូបការៈរបស់បណ្តាស្តេចហ៊ុងនិងបុព្វបុរសដែលបានកសាង និងថែរក្សាប្រទេសជាតិ។

“កូលបុត្រ កូលធីតា Lac Hong ប្តេជ្ញាចងចាំជារៀងរហូតនូវដំបូន្មានរបស់លោកប្រធានហូជីមិញ៖ “បណ្តាស្តេចហ៊ុងមានគុណូបការៈក្នុងការកសាងប្រទេសជាតិ យើងត្រូវតែរួមគ្នាដើម្បីការពារប្រទេសជាតិ”។ សូមបួងសួងឲ្យសង្គមជាតិ និងប្រជាជនរីកចម្រើន; គ្រួសារ ទាំងអស់ ប្រជាជនទាំងអស់ រស់នៅក្នុងភាពសុខសាន្តជារៀងរហូត។ បួងសួងសុំឲ្យរដូវអំណោយផល ប្រទានពរឲ្យមនុស្សនិងវត្ថុទាំងឡាយជួបតែសេចក្តីសុខ។ ប្រទេសទាំងមូលបានឆ្លងផុតការលំបាក និងបញ្ហាប្រឈម ហើយអនុវត្តបានជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានដាក់ចេញ។ កូលបុត្រកូលធីតា Lac Hong ទូទាំងប្រទេស និងជនរួមជាតិវៀតណាមនៅក្រៅប្រទេស តែងតែមានសុខភាពល្អ សន្តិភាព និងសុភមង្គល”។

ពិធីបុណ្យអុជធូបរំលឹកដល់បណ្តាស្តេចហ៊ុង គឺជាសកម្មភាពដ៏សំខាន់បំផុតក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់នៃពិធីបុណ្យវិហារហ៊ុង  និងសប្តាហ៍វប្បធម៌ និងទេសចរណ៍ឆ្នាំរោង ឆស័ក ២០២៤ ដើម្បីគោរពប្រពៃណីស្នេហាជាតិ និងជំរុញសីលធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” និងកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល ឆ្ពោះទៅរកប្រភពដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ