នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន

(VOVWORLD) - ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១ និងបណ្ដាសន្និសីទជាន់ខ្ពស់ ទាក់ទិននានានៅរដ្ឋធានីម៉ានីលហ្វីលីពីនចាប់ពីថ្ងៃទី ១២ ដល់ទី ១៤ ឆ្នាំ ២០១៧។ 
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន

(VOVworld) – ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូវៀត ណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១ និងបណ្ដាសន្និសីទជាន់ខ្ពស់ ទាក់ទិននានានៅរដ្ឋធានីម៉ានីលហ្វីលីពីនចាប់ពីថ្ងៃទី ១២ ដល់ទី ១៤ ឆ្នាំ ២០១៧។ នៅសន្និសីទជាន់ខ្ពស់អាស៊ាននិងបណ្ដាសន្និសីទជាន់ខ្ពស់រវាងអាស៊ានជាមួយដៃគូនានា លើកនេះថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាននឹងប្រមូលផ្តុំលើការពិភាក្សាអំពីទិសដៅនិងវិធានការបង្កើនការតភ្ជាប់អនុវត្តទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ ពីនោះ ផ្ញើសារអំពី អាស៊ានសន្តិភាពស្ថិរភាពនិងសម្បូរធូធារមួយ និងជាតំបន់មួយបើកទូលាយជាមួយសហគម ន៍អន្តរជាតិ។ ថ្នាក់ដឹកនាំអាស៊ានទាំងឡាយនឹងផ្លាស់ប្តូរអំពីបញ្ហាសំខាន់ក្នុងតំបន់និង អន្តរជាតិទៀតផង។ ក៏ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងចូលរួម សន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី ៩ ក្រមអធិបតីភាពនាយករដ្ឋមន្ត្រីជប៉ុន លោក  Shinzo Abe ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ ថៃនិងប្រធានាធិបតីមីយ៉ាន់ម៉ា។ សន្និសីទនឹង វាយតំលៃស្ថានភាពអនុវត្តផែនការធ្វើសកម្មភាពនិងអនុវត្តយុទ្ធសាស្ត្រតូក្យូឆ្នាំ ២០១៥ ហើយពិភាក្សាអំពីទិសដៅសហប្រតិបត្តិការមេគង្គ-ជប៉ុននាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ