នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ  - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon

(VOV)_នារសៀលថ្ងៃទី២២ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយអគ្គ​លេខា​ធិការ​អង្គការស
ហប្រជាជាតិ លោក Ban Ki Moon ដែលកំពុងមានដំណើរទស្សន​កិច្ចនៅវៀតណាម។
លោក Nguyen Tan Dung បានវាយតំលៃខ្ពស់​ចំពោះការជួយ​ឧបត្ថម្ភ កិច្ចសហប្រតិ
បត្តិការរបស់អង្គការសហប្រជាជាតិ ​ដែលបាន​លៃទុកសំរាប់វៀតណាម នាពេល
កន្លងទៅ ហើយសង្ឃឹមថា បន្ត​ទទួលបានការជួយឧបត្ថម្ភ ពិគ្រោះយោបល់អំពីគោលនយោបាយ របស់អង្គ​ការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងថា៖
​វៀតណាម​ជា​និច្ចកាលត្រៀមខ្លួនជាស្រេច សកម្ម និងម្ចាសការ រួមសហការជាមួយ
អង្គការ​សហប្រជាជាតិ និងសហគមន៍អន្តរជាតិ រួមដៃអនុវត្តរាល់ការសន្យា កម្មវិធី
​ធ្វើសកម្មភាពសំរាប់ការអភិវឌ្ឍន៍ចីរភាព ដើម្បីគោលដៅ សន្តិភាព សម្បូរធូធារ នៅ
ក្នុងតំបន់និងអន្តរជាតិ។

        អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បាន​អោយ​ដឹងថា៖ 
ប្រការអាទិភាពដែលបានអង្គការសហប្រជាជាតិ អំពាវនាវអោយពិភពលោកទាំង
មូល រួមគ្នាធ្វើសកម្មភាពដើម្បីដល់ឆ្នាំ ២០៣០ ទទួលបានរាល់​គោលដៅដែលបាន
ដាក់ចេញក្នុងវិស័យសេដ្ឋកិច្ច សង្គមនិងបរិស្ថាន។ 

        ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Ban Ki Moon បានស្នើអោយភាគី​ទាក់ទិន
នានាត្រូវអត់ធ្មត់ មិនបង្កភាពតានតឹង និងអំពាវនាវអោយភាគីនានា​ត្រូវគោរពច្បាប់អន្តរជាតិ ហើយនាំចេញក្រមប្រតិបត្តិការនៅលើសមុទ្រខាង​កើត យ៉ាងឆាប់ៗ។ 
អង្គការសហប្រជាជាតិ និងបុគ្គលលោក Ban Ki Moon ត្រៀមខ្លួនជាស្រេច ចូល
រួមការចរចារពហុភាគី ស្ដីពីបញ្ហានេះ ប្រសិនបើភាគីនានាយល់ព្រម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ