នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញឆ្លើយសំភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី

(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញឆ្លើយបទសំភាសន៍ជាមួយទីភ្នាក់ ងារសារព័ត៌មាន TASS របស់រុស្ស៊ី។

ធ្វើការវាយតម្លៃអំពីការអភិវឌ្ឍទំនាក់ទំនងមិត្តភាព ជាប្រពៃណីរវាងវៀតណាមជាមួយ រុស្ស៊ីក្នុងវិស័យនយោបាយ សង្គម សេដ្ឋកិច្ច  ពាណិជ្ជកម្មនាពេលកន្លងទៅ នា យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី កំពុងមានការអភិវឌ្ឍកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះ ទំនាក់ទំនងនយោបាយទទួលបានទំនុកចិត្តខ្ពស់ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ។ ប្រទេសទាំងពីរនឹងរៀបចំឆ្នាំវៀតណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ីនៅវៀតណាម ក្នុងឆ្នាំ ២០១៩ និង២០២០ ដោយមានសកម្មភាពដ៏សម្បូរបែបជាច្រើន។

លើវិស័យសេដ្ឋកិច្ច កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបមានសុពលភាព បាននាំមកនូវបម្រែបម្រួលវិជ្ជមានក្នុងកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងវៀតណាមនិងរុស្ស៊ី។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងរួមជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Medvedev ធ្វើការពិនិត្យឡើងវិញ នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលកន្លងទៅ ក្នុងនោះមានការអនុវតន៍រាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ  ទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង រុស្ស៊ីលើគ្រប់វិស័យ។

ចែករំលែកអំពីសក្កានុភាពសហប្រតិបត្តិការរវាងវៀតណាមនិងរុស្ស៊ី ក្នុងវិស័យថាម ពល និងបច្ចេកទេសយោធា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះ អាងថា នេះជាសសរទ្រូងសំខាន់គួរឲ្យទុកចិត្តសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី។ ក្នុងវិស័យថាមពល នាពេលខាងមុខ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការប្រពៃណីអំពីការរុករកនិងធ្វើអាជីវកម្មប្រេងឧស្ម័ននៅ វៀតណាមនិងរុស្ស៊ីមក ភាគីទាំងពីរកំពុងពង្រីកនូវទិសដៅសហប្រតិបត្តិការថ្មីជាច្រើនផងដែរ។ ក្រៅពីនោះ ភាគីទាំងពីរកំពុងស្រាវជ្រាវ និងអនុវត្តគម្រោងការមួយចំនួនអំពីថាមពលស្អាតដូចជាថាមពលប្រើប្រាស់ព្រះអាទិត្យនិងវាយោអគ្គិសនី ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ លើវិស័យបច្ចេកទេសយោធា ភាគីទាំងពីរបន្តសហការដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា សមស្របជាមួយច្បាប់អន្តរជាតិ ដើម្បីសន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់និលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ