នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa

(VOVWORLD) -  នាព្រឹកថ្ងៃទី២៣ខែធ្នូ នៅខេត្ត Thanh Hoa នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីជំនួបធ្វើការ ជាមួយថ្នាក់ដឹកនាំរបស់ខេត្ត Thanh Hoa ស្តីពីការអនុវត្តភារកិច្ចអភិ វឌ្ឍន៍សេដ្ឋកិច្ចសង្គមលើភូមិភាគខេត្តផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thanh Hoa - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី 

អញ្ជើញថ្លែងមតិសន្និដ្ឋាននូវជំនួបធ្វើការនេះ  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃថា នាពេលកន្លងទៅ ខេត្ត Thanh Hoa ទទួលបានសមិទ្ធិផលសេដ្ឋកិច្ច - សង្គមគួរឲ្យកត់សម្គាល់។ មិនត្រឹម តែប៉ុណ្ណោះ និន្នាការអភិវឌ្ឍន៍របស់ ខេត្ត Thanh Hoa បាននិងកំពុងរីកចម្រើន ក្នុងនោះ សមត្ថភាពផលិតកម្មនិងទ្រង់ទ្រាយផលិតកម្មបាន កើនឡើងយ៉ាងខ្លាំង។ ពោលគឺ ខេត្តបានជំរុញការអនុបវត្តវិទ្យាសាស្ត្រ របច្ចេកវិទ្យាក្នុងផលិតកម្ម ដើម្បីបង្កើនផលិតភាពនិងផ្លាស់ប្តូររចនាសម្ព័ន្ធពលកម្មតែម្តង។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖ “ភារកិច្ចក៏ដូចជាដំណោះស្រាយធំបំផុតនិងសំខាន់បំផុតរបស់ Thanh Hoa គឺត្រូវសាមគ្គីភាពនិងឯកភាពគ្នា ដើម្បីបុព្វហេតុរបស់គណៈកម្មាធិការបក្សនិងប្រជាជន Thanh Hoa ជាពិសេសការអភិវឌ្ឍន៍របស់ខេត្ត Thanh Hoa  តែម្តង។ ម្យ៉ាងវិញទៀត ខេត្ត Thanh Hoa ត្រូវតែម្ចាស់ការបោះជំហានទៅមុខដើម្បីធ្វើទំនើបភាវូបនីយកម្ម ឧស្សាហូបនីយកម្ម”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យខេត្ត Thanh Hoa ជំរុញខ្លាំងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមទាំងផ្លូវដែក បើកទ្វារលំហរអាកាស ក៏ដូចជា ធ្វើការស្រាវជ្រាវកសាងទីក្រុងអាកាសយានដ្ឋានផងដែរ។ ដើម្បីអនុវត្តន៍បានល្អ រាល់ភារកិច្ចដែលបានពោលខាងលើ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើកត្តាចាំបាច់ គឺប្រភពធនធានមនុស្ស ជាពិសេសនៅពេលដែលខេត្ត Thanh Hoa មានកម្មករជាង ២ លាននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ