នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅដល់ Frankfurt ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅអាល្លឺម៉ង

(VOVWORLD) -នាព្រឹកថ្ងៃទី ៥ កក្ដដា តាមម៉ោងតំបន់ (ប្រហែលម៉ោង ១២ រសៀលថ្ងៃដដែលតាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិ Frankfurt រដ្ឋ Hessen
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅដល់ Frankfurt ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅអាល្លឺម៉ង - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅដល់ Frankfurt ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់  (internet)

   នាព្រឹកថ្ងៃទី ៥ កក្ដដា តាមម៉ោងតំបន់ (ប្រហែលម៉ោង ១២ រសៀលថ្ងៃដដែលតាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិ Frankfurt រដ្ឋ Hessen ចាប់ផ្ដើមដំណើរទស្សកិច្ចការងារនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងចូលរួមសន្និសីទកំពូល G២០ តាមសេចក្ដីអញ្ជើញរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។ ពិធីទទួលបដិសណ្ឋារកិច្ចលោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូបានរៀបចំដ៏មហោឡារឹកនៅព្រលានយន្តហោះអន្តរជាតិ Frankfurt។

    ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅរដ្ឋ Hessen លោក Nguyen Xuan Phuc ជួមធ្វើការជាមួយអភិបាលរង និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចរដ្ឋRheinland- Pfalz លោក Volker Wissing ជួបធ្វើការជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធ និងជាអភិបាលរដ្ឋ Rheinland-Plalz លោកស្រី Malu Dreyer ជួបធ្វើការជាមួយប្រធានរដ្ឋសភារដ្ឋ Hessen លោក Norbert Kartmann និងជួបធ្វើការជាមួយអភិបាលរដ្ឋ Hessen លោក Volker Bouffler។ តាមកម្មវិធី លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់គ្រោងនឹងអញ្ជើញទៅទស្សនាស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ  Frankfurt៕

ប្រតិកម្មទៅវិញ

ផ្សេងៗ