នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួមពិធី​បើក​ការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម VSIP3 នៅ ខេត្ត Binh Duong

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្មវៀតណាម - សិង្ហបុរី III (VSIP III) នៅខេត្ត Binh Duong - មណ្ឌលឧស្សាហកម្ម VSIP ទី ១១ នៅទូទាំងប្រទេស ហើយជាមណ្ឌលឧស្សាហកម្ម VSIP ទី ៣ ក្នុងខេត្តមួយ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួមពិធី​បើក​ការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម VSIP3 នៅ ខេត្ត Binh Duong - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh រូបថត៖ Chinhphu.vn

ការបើកការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី III ដែលមានផ្ទៃដី ១ ០០០ ហិកតា ជាមួយទុនវិនិយោគសរុបជាង ៦ ៤០០ ពាន់លានដុង នៅសង្កាត់ Hoi Nghia ទីរួមខេត្ត Tan Uyen និងឃុំ Tan Lap ស្រុក Bac Tan Uyen ខេត្ត Binh Duong បានសរឲ្យឃើញពីគំរូជោគជ័យក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-សិង្ហបុរី ហើយវៀតណាមតែងតែជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិននានា។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា គម្រោងនេះគឺជាសក្ខីភាពយ៉ាងរស់រវើកជាក់ស្ដែងពីការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាម និងសិង្ហបុរី ការប្តេជ្ញាចិត្តរបស់សហគ្រាសវៀតណាម និងសិង្ហបុរីក្នុងកិច្ចកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម និងការខិតខំប្រឹងប្រែង ជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាម។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់របស់ខេត្ត Binh Duong និងប្រជាជនក្នុងតំបន់គម្រោង សហការគ្នាឲ្យបានល្អជាមួយម្ចាស់វិនិយោគ ដើម្បីធានាការអនុវត្តគម្រោងស្របតាមច្បាប់ និងតាមកាលកំណត់ ធានាគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ការពារបរិស្ថានបានល្អ និងធានាសុខុមាលភាពសង្គមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកនាយករដ្ឋមន្ត្រីមានជំនឿជាក់ថា ខេត្ត Binh Duong នឹងបន្តក្លាយទៅជាតំបន់ដ៏រស់រវើក ផ្លាស់ប្ដូរថ្មី អំណោយផល ហើយជាគោលដៅវិនិយោគថ្មី គួរឲ្យទាក់ទាញសម្រាប់វិនិយោគិន។ ទន្ទឹមនឹងនេះ គំរូមណ្ឌលឧស្សាហកម្ម VSIP នៅវៀតណាមតែងតែជោគជ័យ ហើយរួមដំណើរជាមួយវៀតណាម ដើម្បីវៀតណាមខ្លាំងមាំមួន និងវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ