នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang

(VOVWORLD) - ទីក្រុង Da Nang បានផ្សព្វផ្សាយព័ត៌មានជាសាធារណៈអំពីការកែសម្រួលផែនការមេរបស់ទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang (រូបថត៖ VNA)

នារសៀលថ្ងៃទី ២៥ មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang ឆ្នាំ ២០២២។ អញ្ជើញចូលរួមវេទិកានេះមានវត្តមានថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន តំណាងសហគមន៍ធុរកិច្ច សហគ្រិន វិនិយោគិនទាំងជាតិ និងអន្តរជាតិ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានឲ្យដឹងថា៖ "សម្រាប់សហគ្រាស យើងខ្ញុំមានគោលបំណងចង់ឲ្យវិនិយោគិនធ្វើការវិនិយោគកាន់តែច្រើនដោយស្មោះត្រង់ ជំនឿជាក់ និងទំនួលខុសត្រូវគ្នាទៅវិញទៅមក ហើយយើងខ្ញុំសង្ឃឹមថាវិនិយោគិននឹងចូលរួមជាមួយយើងខ្ញុំក្នុងការសុក្រិតរបៀបរបបសេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយម ។ យើងខ្ញុំសង្ឃឹមថា វិនិយោគិននឹងចូលរួមជាមួយយើងក្នុខ្ញុំក្នុងការករសាងសេដ្ឋកិច្ចឯករាជ្យ ប៉ុន្តែសកម្មជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។ វិនិយោគិនឈ្នះទាំងអស់គ្នា យើងខ្ញុំក៏ឈ្នះជាមួយគ្នា រួមគ្នាកសាងប្រទេសវៀតណាមឯករាជ្យ ខ្លាំងមាំមួន វិបុលភាព ប្រជាជនសម្បូរធូរធា សុភមង្គល"។

នៅវេទិកាវិនិយោគដែលប្រព្រឹត្តទៅនៅទីក្រុងឆ្នេរសមុទ្រភាគកណ្តាលនេះ ទីក្រុង Da Nang បានផ្សព្វផ្សាយព័ត៌មានជាសាធារណៈអំពីការកែសម្រួលផែនការមេរបស់ទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥; បញ្ជីនៃគម្រោងជាក់លាក់ និង ដីធ្លី បម្រើការអំពាវនាវឱ្យមានការទាក់ទាញវិនិយោគ; ជ្រើសរើស និងផ្តល់សេចក្ដី សម្រេចចិត្តជាគោលការណ៍វិនិយោគ វិញ្ញាបនបត្រចុះបញ្ជីវិនិយោគសម្រាប់គម្រោងចំនួន ១៩ ដែលមានទុនចុះបញ្ជីសរុបជាង ៥០៨ លានដុល្លារ និងប្រកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការ ស្រាវជ្រាវ កិច្ចសហប្រតិបត្តិការវិនិយោគលើគម្រោងចំនួន ៩ ដែលមានទុនចុះបញ្ជីសរុបចំនួន ៥,២ ពាន់លានដុល្លារអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ