|
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សំណេះសំណាលជាមួយតំណាងនគរបាល
នៅខាងក្រៅសន្និសីទ |
(VOVworld) - ថ្លែងមតិនៅសន្និសីទបូកសរុបការងារក្នុងឆមាសទី១ឆ្នាំ២០១៦របស់
ក្រសួងនគរបាលវៀតណាមនាថ្ងៃទី២៨ មិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក
Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងឆមាសទី២ កងកម្លាំងនគរបាល ប្រជាជន
ចាំបាច់ត្រូវអនុវត្តន៍ឲ្យបានល្អនូវភារកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះផ្ដោតការយក
ចិត្តទុកដាក់លើភារកិច្ចការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនិង
សកម្មភាពរបស់កងកម្លាំងនគរបាលប្រជាជន។
ចំពោះសកម្មភាពកសាងកងកម្លាំង នាយករដ្ឋមន្រ្តីបានស្នើរឲ្យក្រសួងនគរបាល
បន្តអនុវត្តន៍យ៉ាងទៀងទាត់នូវសេចក្ដីសំរេចចិត្តមជ្ឈឹមបក្សទី៤ ផ្សាភ្ជាប់ទៅនឹងការ
ងារកសាងរូបភាពយុទ្ធជននគរបាលបដិវត្តន៍ មានការទទួលខុសត្រូវ ស្និទ្ធិស្នាល
ជាមួយប្រជាជន៕