នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធាន WB

(VOVWORLD) -នាព្រឹកថ្ងៃទី៧ វិច្ឆិកា នៅ Da Nang នៅខាងក្រៅសន្និសីទជាន់ខ្ពស់ធ្វើអាជីវកម្មវៀតណាម ក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីខាងកើត ប៉ាស៊ីហ្វិក  និងលោក Philipp Rosler នាយកប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធាន WB  - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធាន WB 

នាព្រឹកថ្ងៃទី៧ វិច្ឆិកា នៅ Da Nang នៅខាងក្រៅសន្និសីទជាន់ខ្ពស់ធ្វើអាជីវកម្មវៀតណាម ក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីខាងកើត ប៉ាស៊ីហ្វិក  និងលោក Philipp Rosler នាយកប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។

នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Kwakwa លោក Nguyen Xuan Phuc មានបំណងសហប្រតិបត្តិការជាមួយធនាគារពិភពលោកក្នុងការកសាងរបៀបរបប ដើម្បីលើកកំពស់ប្រសិទ្ធភាពទាក់ទាញការវិនិយោគឯកជន។ លោកបានវាយតម្លៃខ្ពស់ចំពោះ WB ក្នុងការកសាងក្របខ័ណ្ឌដៃគូជាតិវៀតណាម ២០១៧ ២០២២។

លោក Nguyen Xuan Phuc បានលើកច្បាស់ថាវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាបរិស្ថានបន្សាំទៅនឹងប្រែប្រួលអាកាសធាតុជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long ហើយស្នើឲ្យ WB ជួយឧបត្ថម្ភវៀតណាមអំពីហិរញ្ញវត្ថុ និងពិគ្រោះយោបល់រាល់គោលនយោបាយយុទ្ធសាស្រ្ត ដើម្បីដោះស្រាយបញ្ហានេះ។

អញ្ជើញថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយលោក Philipp Rosler នាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោក Nguyen Xuan Phuc បានឲ្យដឹងថារដ្ឋាភិបាលវៀតណាមបានអនុម័តលើផែនការរវាងវៀតណាម និង WEF ស្ដិពី"ការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម ម្ចាស់ការដោយខ្លួនឯងចំពោះអនាគត "

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយសហព័ន្ធសហគ្រាសអាមេរិក និងតំណាងសហគ្រាសចិន នៅទីក្រុង Da Nang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ