នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon Magnus


នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon Magnus  - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon Magnus (Image: baodientu.chinhphu.vn)

(VOVworld) – ក្នុងពិធីទទួលជួបសន្ទនាជាមួយព្រះរាជទាយាទន័រវ៉ែស Haakon
Magnus នារសៀលថ្ងៃទី ១៩ មិនា នៅទីក្រុងហាណួយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung  បានអះអាងថា​៖ វៀតណាមនឹងខំប្រឹងប្រែងអស់ពីកំ​លាំងកាយចិត្តរួមជាមួយន័រវ៉ែសបន្តនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស
ទាំង២កាន់តែអភិវឌ្ឍន៍ស៊ីជម្រៅជាក់ស្តែងនិងប្រសិទ្ធិភាពថែមទៀត។ នាយក
រដ្ឋមន្ត្រី Nguyen Tan Dung  ក៏បានស្នើឲ្យន័រវ៉ែសបន្តផ្តល់ទុន ODA សំរាប់វៀតណាម
ជាពិសេសលើវិស័យទប់ទល់នឹងបំរ៉ែបំរួលនៃអាកាសធាតុ ការពារបរិស្ថាន​ ផងដែរ។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung  បានមានគោល​បំណងថា៖ ន័រវ៉ែស
នឹងជំរុញដំណើរការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងវៀតណាម
និងសហភាពអឺរ៉ុបបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវប្បធម៌និង
បង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍ជនវៀតណាមនៅន័រវ៉ែសសីក្សារៀន
សូត្រធ្វើអាជីវកម្មដោយចីរភាព ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ