នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី២៩ វិច្ឆិកា នៅទីក្រុហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vasilievich Vnukov ។ 
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម  - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម 

(VOVworld) - នារសៀលថ្ងៃទី២៩ វិច្ឆិកា នៅទីក្រុហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vasilievich Vnukov ។ ក្នុងជំនួបសន្ទនា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម Konstantin Vasilievich Vnukov បានសង្កត់ធ្ងន់ថា៖ ឆ្នាំនេះជាឆ្នាំពិសេសចំពោះ ទំនាក់ទំនងទ្វេភាគីខណៈពេលដែលប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី Vladimir Putin មកកាន់វៀតណាមដើម្បីចូលរួមសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧។ សកម្មភាពទាំងនេះបើកចេញយថាទស្សន៍ថ្មីសំរាប់ទំនាក់ទំនងទ្វេភាគី។ លោក Konstantin Vasilievich Vnukov ក៏បានឲ្យដឹងដែរថា៖ រុស្ស៊ីស្វាគមន៍គណៈប្រតិភូវៀតណាមចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ ទីក្រុង នៅរុស្ស៊ីនិងវេទិការសេដ្ឋកិច្ចផ្សេងៗទៀតក្នុងឆ្នាំនេះ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc វាយតំលៃខ្ពស់ចំពោះកម្មវិធីផ្តល់អាទិភាពសហប្រតិបត្តិការដែលរុស្ស៊ីបានផ្ញើដល់ក្រសួងការបរទេសវៀតណាមគឺសម្បូរបែបជាក់ស្តែងនិងមានការទទួលខុសត្រូវលើវិស័យជាច្រើន។ លោកនាយករដ្ឋមន្ត្រីនឹងបញ្ជាណែនាំថ្នាក់ដឹកនាំក្រសួងការបរទេសវៀតណាមអនុវត្តភារកិច្ចចាំបាច់ដើម្បីពន្លឿងកិច្ចសងប្រតិបត្តិការនេះលើគ្រប់វិស័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ