នាយករដ្ឋមន្ត្រីវៀតណាមនឹងជាវាគ្មិនស្នូលនៅវេទិកាសន្ទនា Shangri-La

(VOV)_បណ្ដារដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ នៃក្រសួងការពារប្រទេស ​រួមជា​មួយ
បណ្ដា អ្នកវិភាគការពារប្រទេសជួរមុខនៃប្រទេសចំនួន២៧ ​នៅ​តំបន់អាស៊ី-ប៉ាស៊ី ហ្វីក អាមេរិកខាងត្បូង និងទ្វីបអឹរ៉ុបនឹងចូលរួមសន្និសីទ​ជាន់​ខ្ពស់​សន្តិសុខ​ទ្វីប អាស៊ី ( ឬបានហៅថា÷ ជំនួបសន្ទនា  Shangri-La)​ លើក​ទី ១២ នៅសិង្ហបុរី ​ពីថ្ងៃទី  ៣១ ឧសភា ដល់ថ្ងៃទី២ មិថុនា។ នេះគឺ​ជា​វេទិកាស្នូល ដើម្បីពិភាក្សា​និង​វិភាគរាល់ បញ្ហាអំពីការពារប្រទេស សន្តិសុខនៅក្នុងនិងក្រៅទ្វីបអាស៊ី ផ្លាស់ប្តូរ​បណ្ដាវិធាន ការកសាងទំនុកទុកចិត្ត និង​បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខក្នុង​តំបន់។​តាម
បណ្ឌិត John Chipman អគ្គនាយកនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ​អន្តរជាតិ
( IISS) ថា÷​វាគ្មិនស្នូល​ របស់Shangri-La លើកទី ១២នេះ​ គឺនាយក​រដ្ឋមន្ត្រី​វៀត
ណាម​ Nguyen Tan Dung។ ឆ្លើយសម្ភាសន៍របស់អ្នកយក​ព័ត៍មាន​នៃទីភ្នាក់ងារ
សារព័ត៍​មាន​វៀត​ណាម​ប្រចាំនៅសិង្ហបុរី ឯកអគ្គរដ្ឋទូត​វៀត​ណាម​ ប្រចាំនៅ
សិង្ហបុរី Tran Hai Hau បានចាត់ទុកថា ការចូលរួមរបស់នាយករដ្ឋមន្ត្រី​វៀត​ណាម 
នៅជំនួបសន្ទនា Shangri​​---La​ លើក​នេះ មានអត្ថន័យដ៏​សែន​​សំ​ខាន់ ចំពោះ​ការខំ
ប្រឹងប្រែងរួមរបស់​អាស៊ាន​ ដើម្បីរក្សារសន្តិភាព និងសន្តិសុខ​នៅសមុទ្រ​ខាងកើត៕

នាយករដ្ឋមន្ត្រីវៀតណាមនឹងជាវាគ្មិនស្នូលនៅវេទិកាសន្ទនា Shangri-La - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមនឹងជាវាគ្មិនស្នូលនៅវេទិកាសន្ទនា Shangri_La(TTXVN)


ប្រតិកម្មទៅវិញ

ផ្សេងៗ