នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបនិងព្រឹទ្ធសភាហ្វីលីពីន

នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបនិងព្រឹទ្ធសភាហ្វីលីពីន - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបហ្វីលីពីនលោក Feliciano Belmonte (VOV)




        Vovworld-នាថ្ងៃទី២២ឧសភាក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅហ្វីលីពីន​និងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកដំបន់អាស៊ីបូព៌ា​(WEF) នៅរដ្ឋធានី​ម៉ានីល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួប​សន្ទនា​ជាមួយប្រធាន
សភាជាន់ទាបហ្វីលីពីនលោក Feliciano Belmonte និងប្រធាន​ព្រឹទ្ធ​សភាលោក
Franklin Drilon។ ក្នុងបណ្ដាជំនួបសន្ទនានេះ ភាគីទាំង​ពីរ​សុទ្ធតែ​សម្ដែងការព្រួយ
បារម្មណ៍ដ៏ជ្រាលជ្រៅអំពីអំពើររបស់ចិនបានដាក់​ស្ថានីយ៍​ខួង Haiyang Shiyou 981 ដោយខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខ​និង​ដំបន់​ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាម។​ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថាវៀតណាមនិង
ហ្វីលីពីនត្រូវបង្កើនកិច្ចសហប្រតិបត្តិការ​សាមគ្គីភាពរួមជាមួយអាស៊ាននិងអន្តរជាតិ
រិះគន់អំពើររបស់ចិននៅសមុទ្រខាងកើតនិងគាំទ្រគោលជំហរដោះស្រាយជំលោះ
ដោយសន្តិវិធីតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់
សមុទ្រឆ្នាំ១៩៨២និង DOC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ