នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួមវេទិកា VBF ប្រចាំឆ្នាំ ២០១៧

(VOVWORLD) -នាព្រឹកថ្ងៃទី ១២ ធ្នូ នៅទីក្រុងហាណូយ   នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាសហគ្រាសវៀតណាម (VBF) ប្រចាំឆ្នាំ ២០១៧ ដោយប្រធានបទ “VBF - ២០ ឆ្នាំរួមសហការជាមួយសហគមន៍សហគ្រាស និងឆ្ពោះទៅរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ ២០២០”។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួមវេទិកា VBF ប្រចាំឆ្នាំ ២០១៧ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួមវេទិកា VBF ប្រចាំឆ្នាំ ២០១៧ 

នាព្រឹកថ្ងៃទី ១២ ធ្នូ នៅទីក្រុងហាណូយ   នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាសហគ្រាសវៀតណាម (VBF) ប្រចាំឆ្នាំ ២០១៧ ដោយប្រធានបទ “VBF - ២០ ឆ្នាំរួមសហការជាមួយសហគមន៍សហគ្រាស និងឆ្ពោះទៅរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ ២០២០”។ វេទិកាសហគ្រាសវៀតណាម ហៅកាត់ថា VBF គឺជាយន្តការសន្ទនាយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលវៀតណាម ជាមួយសហគមន៍សហគ្រាសជាតិ និងអន្តរជាតិ សំដៅកែលម្អនូវស្ថានភាពធ្វើអាជីវកម្មចាំបាច់ ដើម្បីជំរុញការអភិវឌ្ឍន៍របស់ប្លុកសហគ្រាសឯកជន ដោយរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពន្តរភាពរបស់វៀតណាម។

វេទិកាឆ្នាំនេះ ក្រៅពីសម័យបើកនោះ គឺមានសម័យប្រជុំដោយមានខ្លឹមសារដូចជា៖ លើកកំពស់ទិន្នផល និងកត្តាជំរុញការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម  ជំរុញការវិនិយោគផ្នែកឯកជន សំដៅកែលម្អស្ថានភាពហិរញ្ញវត្ថុ និងកែលម្អបរិយាកាសធ្វើអាជីវកម្ម បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសឯកជន។

អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ រដ្ឋាភិបាលតែងតែសន្ទនាយ៉ាងស្មោះត្រង់ជាមួយវិនិយោគិននៅក្នុងនិងក្រៅប្រទេស ហើយជួយកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងជំរុញការទាក់ទាញវិនិយោគ។ នេះគឺជារូបសណ្ឋានប្រកបដោយប្រសិទ្ធភាព ហើយក៏ជាបទពិសោធន៍សម្រាប់ប្រទេសជាច្រើនទៀត។ ក្រសួងនឹងធ្វើជាសេនាធិការជូនរដ្ឋាភិបាលដើម្បីកាត់បន្ថយបែបបទរដ្ឋបាលសម្រាប់វិនិយោគិន និងសហគ្រាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ