នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសម្តែងការគួរសមប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani

(VOVworld)-នាព្រឹកថ្ងៃទី៦តុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអ៊ីរ៉ង់
 លោក លោក Hassan Rouhani ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត
ណាម។ នៅ ក្នុងជំនួបនេះ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជឿជាក់
ថា ដំណើរទស្ស នកិច្ចលើកនេះរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani
នឹងបើកចេញទំព័រថ្មី សម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរបង្កើនការនាំចេញនាំចូលទំនិញ
ទៅវិញទៅមក ជាពិសេស ស្នើ ឲ្យភាគីទាំងពីរលើកកំពស់ទំនាក់ទំនងពាណិជ្ជ
កម្មអង្កឡើងថ្នាក់រដ្ឋាភិបាលសម្រាប់ ស្ថិរភាពកិច្ចសហប្រតិបត្តិការយូរអង្វែង។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសម្តែងការគួរសមប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani  - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក លោក Hassan Rouhani


        ស្តីពីបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើ
ឲ្យអ៊ីរ៉ង់​បន្តគាំទ្រការរក្សាស្ថិរភាព ធានាសេរីភាព សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍
និងដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអង្គ
ការសហប្រជាជាតិ១៩៨២ (UNCLOS 1982) អនុវត្តពេញលេញនិងគ្រប់គ្រាន់សេច
ក្តីថ្លែង ការណ៍ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និង
ឈានដល់ សម្រេចក្រមប្រតិបត្តិតំបន់សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)
 ក្នុងឆ្នាំ ២០១៧ខាងមុខ។

        រីឯខ្លួនវិញ លោក Hassan Rouhani បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះ
 របស់លោកគឺសម្តែងនូវឆន្ទៈនយោបាយខ្ពស់របស់អ៊ីរ៉ង់ក្នុងការជម្រុញទំនាក់ទំនង
 ជាមួយវៀតណាម។ នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាប្រគល់ឲ្យក្រ
សួងឧស្សាហពាណិជ្ជកម្មនៃប្រទេសទាំងពីររៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ
ភាគី និងស្រាវជ្រាវបញ្ហាបើកផ្លូវដឹកជញ្ចូនសមុទ្ររវាងវៀតណាមជាមួយអ៊ីរ៉ង់ដើម្បី
ជម្រុញ វិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ