នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយ ប្រធានាធិបតីឥណ្ឌូណេស៊ី និងប្រធាន អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន GE Global

(VOVWORLD) -នារសៀលថ្ងៃទី ១២ កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសវនាការជាមួយ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Widodo ក្នុងឱកាសលោកប្រធានាធិបតីមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម និងចូលរួមសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន (WEF អាស៊ាន) ២០១៨។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយ ប្រធានាធិបតីឥណ្ឌូណេស៊ី និងប្រធាន អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន GE Global - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phucជួបសន្ទនាជាមួយលោក Cees Hart ប្រធាននិងជាអគ្គនាយកប្រតិបត្តិ Carlsberg Group

នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាង នូវការប្តេជ្ញាចិត្តក្នុងការធ្វើអាជីវកម្មលើសក្តានុពលជាអតិបរមា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយខិតខំប្រឹងប្រែងទទួលទំហំពាណិជ្ជកម្មទ្វេភាគីបាន 10 ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២០។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបង្កើតយន្តការសមស្រប ដើម្បីដោះស្រាយការសាកល្បង និងសំណើររបស់សហគមន៍សហគ្រាសនៃភាគីទាំងពីរក្នុងការបោះទុនវិនិយោគឲ្យទាន់ពេលវេលា។ ភាគីទាំងពីរបានឯកភាពក្នុងការជំរុញការចរចាស្ដីពីការកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខរវាងប្រទេសទាំងពីរ សំដៅទទួលឲ្យបានការព្រមព្រៀងជាស្ថាពរដែលសមស្របជាមួយភាគីទាំងពីរ ដោយឈរលើច្បាប់អន្តរជាតិ អនុសញ្ញាអ.ស.បស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ ឲ្យបានឆាប់ៗ។ ភាគីទាំងពីរបានអះអាង អំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ សំដៅទប់ស្កាត់ការនេសាទត្រីខុសច្បាប់ ព្រមទាំងសន្យាបន្តដោះស្រាយបញ្ហាអ្នកនេសាទ នាវានេសាទដោយឈរលើស្មារតី មនុស្សធម៌ និងទំនាក់ទំនងភាពជាដៃកូយុទ្ធសាស្ត្រដ៏ល្អប្រសើរ។

នៅក្នុងជំនួបជាមួយ ប្រធាន និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន GE Global លោក Alex Dimitrief នោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យ GEបន្តរួមដំណើរ ពង្រីកការវិនិយោគ រួមវិភាគទានយ៉ាងសកម្ម ទៅក្នុងការអភិវឌ្ឍន៍របស់វៀតណាម។ លោក នាយករដ្ឋមន្រ្តីបន្តអះអាងថា រដ្ឋភិបាលវៀតណាមជានិច្ចកាលរួមដំណើរ ហើយបង្កភាពងាយស្រួលសម្រាប់សហគ្រាសមកវិនិយោគធ្វើអាជីវកម្មនៅវៀតណាម ក្នុងនោះមាន សម្ព័ន្ធក្រុមហ៊ុន GE Global ។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជូបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ Timor Leste លោក Dioniso Babo Soares ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ