នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចនៅបណ្តាប្រទេស EU ប្រកបដោយភាពជោគជ័យ

(VOVWORLD) -  នាព្រឹកថ្ងៃទី២១ខែតុលា នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងភរិយារួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហាណូយ ដោយបានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅបណ្តាប្រទេសអឺរ៉ុប; ចូលរួមកិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុប (ASEM) លើកទី១២; កិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់គោលដៅកំណើនបៃតងសកល (P4G) និងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ សាធារណរដ្ឋអូទ្រីស ព្រះរាជាណាចក្របែលហ្ស៊ិក ព្រះរាជាណាចក្រដាណឺម៉ាក និងបំពេញការងារនៅសហភាពអឺរ៉ុប។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចនៅបណ្តាប្រទេស EU ប្រកបដោយភាពជោគជ័យ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំ ASEM

មុននេះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសដាណឺម៉ាកនិងចូលរួមកិច្ចប្រជុំកំពូលនៃភាពជាដៃគូដើម្បីកំណើនបៃតងនិងបណ្តាគោលដៅសកល ដល់ឆ្នាំ ២០៣០ (P4G) នាថ្ងៃទី ២០  ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាកលោក Lars Løkke Rasmussen។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានស្នើរឱ្យរដ្ឋាភិបាលដាណឺម៉ាកបន្តការអនុវត្តយុទ្ធសាស្ត្រកំណើនរបស់ដាណឺម៉ាកសម្រាប់វៀតណាមនិងលើកទឹកចិត្តដល់បណ្ដាអង្គភាពអាជីវកម្មដាណឺម៉ាកក្នុងការជម្រុញការវិនិយោគទុននៅក្នុងប្រទេសវៀតណាម លើវិស័យមួយចំនួនដូចជាការដឹកជញ្ជូន ការស្ថាបនាកំពង់ផែសមុទ្រ ការដំឡើងនាវា ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាបៃតង ការចិញ្ចឹមសត្វនិងវារីវប្បកម្មដោយនិរន្តរភាពជាដើម។

នាយករដ្ឋមន្ត្រីទាំងពីររូប បានព្រមព្រៀងគ្នា ជម្រុញទំនាក់ទំនងរវាងអាស៊ីនិងអឺរ៉ុបក៏ដូចជាជម្រុញទំនាក់ទំនងជិតស្និទ្ធរវាងអាស៊ាននិងសហភាពអឺរ៉ុបនិងរវាងអាស៊ាននិងដាណឺម៉ាកផងដែរ។ នាយករដ្ឋមន្ត្រីដាណឺម៉ាកបានអះអាងគាំទ្រការខិតខំប្រឹងប្រែង ក្នុងការជម្រុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងមិត្តភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីធានាបាននូវសេរីភាពភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយអះអាងការព្រមព្រៀងគ្នាស្វែងរកឱកាសដើម្បីជម្រុញបន្ថែមនូវទំនាក់ទំនងភាពជាដៃគូទ្វេភាគី នាពេលអនាគត។

នាថ្ងៃទី២០ខែតុលានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយក្រុមហ៊ុនដាណឺម៉ាកឈានមុខចំនួន ២០ ។ ក្នុងជំនួបសន្ទនានេះ យករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បានសង្កត់ធ្ងន់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីចំនួន ១៦ ដែលវៀតណាមបានចុះហត្ថលេខា រួមចំណែកបើកចេញឱកាសថ្មីសម្រាប់វិនិយោគិនដាណឺម៉ាកផងដែរ។

“យើងខ្ញុំមានឧត្តមភាពក្នុងការផ្តល់នូវកម្លាំងពលកម្មវ័យក្មេង ដែលមានគុណភាព ជាមួយនឹងចំណាយមានការប្រកួតប្រជែងដែរ។ ខ្ញុំមានក្តីសប្បាយរីករាយដែលបានចូលរួមក្នុងវេទិការនេះ និងរួមជាមួយមិត្តទាំងអស់ចែករំលែកនូវគំនិតនិងដំណោះស្រាយដើម្បីជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាង វៀតណាមនិងដាណឺម៉ាកក្នុងបរិបទបដិវត្តឧស្សាហកម្ម៤.០ ដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា។  ខ្ញុំសង្ឃឹមថាអាជីវកម្មដាណឺម៉ាកនឹងរួមជាមួយសហគមន៍សហគ្រាសវៀតណាមក្លាយទៅជាស្ពានដើម្បីពង្រឹងនិងពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី”។ នេះបើយោងតាមមតិរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក៏បានស្នើឱ្យក្រុមហ៊ុននាំមុខរបស់ដាណឺម៉ាក មានភាពសកម្មក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិ យោគនៅក្នុងប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ