នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូលនៅខេត្ត Bac Giang

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៨៨ នៃទិវាប្រពៃ ណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ១៩៣០ - ថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០១៨)  នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា យករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូលនៅភូមិ Ninh Ninh ឃុំ Ninh Son ស្រុកViet Yen ខេត្ត Bac Giang (ភាគខាងជើងវៀតណាម)។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបុណ្យមហាសាមគ្គីភាពជនជាតិទាំងមូលនៅខេត្ត Bac Giang - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី 

ចូលរួមក្នុងពិធីមានវត្តមាន លោក Tran Thanh Man លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung រួមទាំង ថ្នក់ដឹកនាំខេត្ត Bac Giang និងប្រជាជនក្នុងតំបន់។

នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែលប្រជាជននៃភូមិ Noi Ninh បានសាមគ្គី ស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ជាភូមិគំរូអំពីរូបសណ្ឋានជនបទថ្មី កសាងមូលដ្ឋានសំភារៈយ៉ាងល្អ បរិយាកាសរស់នៅស្អាតស្អំ ហើយជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងចង់ឱ្យភូមិ Noi Ninh ជំ បន្តលើកកម្ពស់ស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមក ជម្រុញផលិតកម្មនិងជម្រុញការកែលម្អជីវភាព ជាពិសេស ត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះគ្រួសារគោលនយោបាយ គ្រួសារមានស្ថានភាពលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ