នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ

(VOVWORLD) - នារសៀលថ្ងៃទី៩ ខែកក្កដា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឡាវ  លោក Khammanh Sounvileuth ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឡាវ  លោក Khammanh Sounvileuth ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម 

ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ  លោក Khammanh Sounvileuth បានឲ្យដឹងថា យោងតាមការបញ្ជាណែនាំរបស់ការិយាល័យនយោបាយឡាវ ដំណើរទស្សនកិច្ចរបស់រូបលោកផ្ទាល់និងគណៈប្រតិភូក្រសួងមហាផ្ទៃឡាវនៅវៀតណាមលើកនេះ ដោយគោលបំណង សិក្សារៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍របស់វៀតណាមក្នុងការគ្រប់គ្រងរដ្ឋបាល ការលើកកម្ពស់សមត្ថភាពរបស់កម្មាភិបាលនិងការពង្រឹងប្រព័ន្ធរដ្ឋបាលមូលដ្ឋានជាដើម។ លោក Khammanh Sounvileuth មានបំណងចង់ឲ្យក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរួមចំណែកជាក់ស្តែងទៅក្នុងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

អញ្ជើញថ្លែងមតិក្នុងជំនួប នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ កំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរលើវិស័យសាសនានិងរដ្ឋបាល ដែលជាវិស័យសំខាន់ៗ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រសួងទាំងពីរ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរជាប្រចាំអំពីគោលនយោ បាយ ក្បាលម៉ាស៊ីននិងធនធានមនុស្ស ដើម្បីស្វែងរកឲ្យបានទិសដៅល្អបំផុតដើម្បីប្រតិបត្តិយ៉ាងល្អបំផុតរាល់ភារកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ