នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden

(VOVWORLD) - នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសជាន់ខ្ពស់; ផ្លាស់ប្តូរវិធានការមួយចំនួន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងប្រធានាធិបតីអាមេរិកលោក Joe Biden។ (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី ២០ ឧសភា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G7 បើកទូលាយ ដែល ប្រព្រឹត្តទៅនៅទីក្រុង Hiroshima (ជប៉ុន) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសជាន់ខ្ពស់; ផ្លាស់ប្តូរវិធានការមួយចំនួន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា៖ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍជាវិជ្ជមាននាពេលកន្លមក ដោយចំណុចលេចធ្លោគឺកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ រីឯខ្លួនវិញ លោកប្រធានាធិបតី Joe Biden បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ ជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។

ក៏នៅកិច្ចប្រជុំកំពូល G7 បើកទូលាយផងដែរ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken។ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ