នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់​ដំណើរទស្សន​កិច្ចជាផ្លូវ​ការ​នៅសិង្ហបុរី និងចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេ

(VOVWORLD) - ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និង លោកជំទាវ បានប្រព្រឹត្តិទៅនៅអាកាសយានដ្ឋាន ក្រោមព្រះរាជអធិបតីភាពរបស់ ព្រះរាជទាយាទប្រ៊ុយណេ ព្រះបាទ Al - Muhtadee Billah និងភរិយា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់​ដំណើរទស្សន​កិច្ចជាផ្លូវ​ការ​នៅសិង្ហបុរី និងចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេ - ảnh 1ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និង លោកជំទាវ បានប្រព្រឹត្តិទៅនៅអាកាសយានដ្ឋាន ក្រោមព្រះរាជអធិបតីភាពរបស់ ព្រះរាជទាយាទប្រ៊ុយណេ ព្រះបាទ Al - Muhtadee Billah និងភរិយា។

នារសៀលថ្ងៃទី ១០ កុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីសិង្ហបុរី បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ហើយចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេ តបតាមសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រ ដារូសាឡឹម ព្រះបាទ Sultan Haji Hassanal Bolkiah ។

នៅប្រ៊ុយណេ អញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងលោកជំទាវ នៅជើងយន្តហោះនៅខាងប្រ៊ុយណេមានវត្តមាន ព្រះរាជទាយាទប្រ៊ុយណេ ព្រះបាទ Al - Muhtadee Billah និងភរិយា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍លោក Dato Juanda ឯកអគ្គរដ្ឋទូតប្រ៊ុយណេប្រចាំនៅវៀតណាមលោក Datin Malai Halimah Malai Yussof។ ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និង លោកជំទាវ បានប្រព្រឹត្តិទៅនៅអាកាសយានដ្ឋាន ក្រោមព្រះរាជអធិបតីភាពរបស់ ព្រះរាជទាយាទប្រ៊ុយណេ ព្រះបាទ Al - Muhtadee Billah និងភរិយា។ ក្រោយពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅប្រ៊ុយណេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ