នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារជាមួយព្រះចៅស៊ុលតង់ប្រ៊ុយណេ Hassanal Bolkiah

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា គោល នយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះគឺ ជានិច្ចកាលយកចិត្តទុកដាក់ដល់ជំរុញ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រ៊ុយណេ។ 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅប្រ៊ុយណេដារូសាឡឹម នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ នៅព្រះបរម រាជវាំង Istana Nurul Iman បានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចពិសេស នៅ ពេលដែលសមាជិកទាំងអស់នៃរាជវង្សានុវង្សប្រ៊ុយណេដារូសាឡឹម បានទទួល ស្វាគមន៍ និងចូលរួមជំនួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh លោកជំទាវនិងគណៈប្រតិភូវៀតណាម។ បន្ទាប់នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយព្រះចៅស៊ុលតង់ Hassanal Bolkiah។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារជាមួយព្រះចៅស៊ុលតង់ប្រ៊ុយណេ Hassanal Bolkiah - ảnh 1ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។ (រូបថត៖ TTXVN)

ព្រះចៅស៊ុលតង់បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រ៊ុយណេរបស់នាយករដ្ឋមន្ត្រីវៀតណាម ក្រោយរយៈពេលជិត ១៦ ឆ្នាំ ដែលបានជួយបង្កើតកម្លាំងចលករថ្មីដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ព្រះចៅស៊ុលតង់ បានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលដ៏គួរឱ្យចាប់ អារម្មណ៍ ក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19 ការស្ដារឡើងវិញយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់; បញ្ជាក់ថា ប្រ៊ុយណេជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងចង់អភិវឌ្ឍន៍ដោយឥតឈប់ឈរនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា គោល នយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះគឺ ជានិច្ចកាលយកចិត្តទុកដាក់ដល់ជំរុញ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រ៊ុយណេ។ លោកនាយករដ្ឋមន្ត្រី ជឿជាក់ថា ប្រ៊ុយណេនឹងអនុវត្តន៍ប្រកបដោយជោគជ័យក្នុងពេលឆាប់ៗនេះនូវចក្ខុ វិស័យប្រ៊ុយណេ ២០៣៥ ដើម្បីក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើន ប្រកបដោយភាពស្វាហាប់និងចីរភាព។
មេដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ប្រ៊ុយណេលើគ្រប់វិស័យ។ ជា ពិសេស កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មមានការរីកចម្រើនគួរឲ្យកត់សម្គាល់៖ ទំហំ ពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនសម្រេចបានជាង ៧២០ លានដុល្លារអាមេរិក កើន ឡើង ១៣៤% បើធៀបនឹងឆ្នាំ ២០២១។ ភាគីទាំងពីរនឹងជំរុញកំណើនពាណិជ្ជកម្មតាម ទិសដៅដ៏សម្បូរបែប និងមានតុល្យភាពជាងមុន; សហប្រតិបត្តិការធ្វើសាជីវកម្មលើ វិស័យនេសាទ ចិញ្ចឹមនិងកែច្នៃជលផល ហើយឆ្ពោះទៅចុះហត្ថលេខានាពេលឆាប់ៗ លើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម និងជលផលក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័នផងដែរ។ មេដឹកនាំទាំងពីរក៏បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេង ទៀតដូចជា៖ វិស័យការពារជាតិ សន្តិសុខ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល ទេសចរណ៍ ហើយបង្កើនចំនួនជើងហោះហើរពាណិជ្ជកម្មត្រង់។
ពិភាក្សាអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ មេដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពខាងនាវា ចរណ៍នៅសមុទ្រខាងកើត; សហការរក្សាសាមគ្គីភាព និងគោលជំហររួមរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើបញ្ហាសមុទ្រខាងកើត ហើយខិតខំ ប្រឹងប្រែងសម្រេចបានវឌ្ឍនភាពក្នុងការចរចាអំពីក្រមប្រតិបត្តិ (COC)។
បញ្ចប់កិច្ចពិភាក្សា មេដឹកនាំទាំងពីរបានអញ្ជើញជាសាក្ខីភាពក្នុងពិធីចុះហត្ថ លេខា និងផ្លាស់ប្តូរកម្មវិធីសកម្មភាពអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដំណាក់កាល ២០២៣- ២០២៧ និងការផ្លាស់ប្ដូរកំណត់ទូតស្ដីពីកិច្ចព្រមព្រៀងលើក លែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការរវាង វៀតណាមនិងប្រ៊ុយណេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ