នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយប្រជាកសិករ

(VOVWORLD) - នារសៀលថ្ងៃទី៣០ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមឆ្លើយដោយផ្ទាល់នូវសំណួរ និងអនុសាសន៍ជាច្រើនរបស់ប្រជាកសិករក្នុងសន្និសីទសន្ទនាជាមួយប្រជាកសិករឆ្នាំ ២០២៣ ដោយប្រធានបទ៖ “កសិករគឺជាកម្មវត្ថុ និងជាមជ្ឈភាពក្នុងការអភិវឌ្ឍកសិកម្ម សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មីបៃតង និងប្រកបដោយចីរភាព”។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយប្រជាកសិករ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh (នៅកណ្ដាល) និងបណ្ដាប្រតិភូចូលរួមសន្និសីទសន្ទនាជាមួយតំណាងកសិករវៀតណាម។ (រូបថត៖ VGP)

ក្នុងកិច្ចសន្ទនា ឆ្លើយសំណួរអំពីវិធានការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសហករណ៍ក្នុងគម្រោងសមាគមកសិករវៀតណាមចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋមានគោលនយោបាយតាមរយៈច្បាប់ និងយន្តការសម្រាប់កសិករតភ្ជាប់ជាមួយគ្នាដើម្បីបង្កើតខ្សែសង្វាក់តម្លៃ តាមនោះពិពិធកម្មទីផ្សារ។ យ៉ាងណាមិញ ដូចនៅក្នុងគោលនយោបាយផ្សេងទៀតទាំងអស់ ប្រជាកសិករនៅតែដើរតួនាទីស្នូលក្នុងការអនុវត្តគោលនយោបាយ ដោយឈរលើមូលដ្ឋាននៃភាពស្ម័គ្រចិត្ត និងផលប្រយោជន៍សុខដុមរមនា៖

"មូលដ្ឋានត្រូវតែរៀបចំ ប្រជាកសិករត្រូវតែតភ្ជាប់ជាមួយគ្នាដោយស្ម័គ្រចិត្ត និងរួមចំណែកក្នុងស្មារតីផលប្រយោជន៍ចុះសម្រុងគ្នា ហានិភ័យចែករំលែកគ្នា ហើយត្រូវតែស្ម័គ្រចិត្តសហការគ្នាដើម្បីការប្រកួតប្រជែងប្រកបដោយភាពស្អាតស្អំ"។

បន្ទាប់ពីការសន្ទនាជាមួយសមាជិកសមាគមកសិករវៀតណាម អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋានសន្និសីទនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា សន្និសីទសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយកសិករវៀតណាមលើកទី ៥ ឆ្នាំនេះមានអត្ថន័យដ៏សែនសំខាន់ដើម្បីធ្វើជាក់ស្ដែងភាវូបនីយកម្មនូវបញ្ហាធំៗជាច្រើន មានកម្រិតយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម ជនបទ និងកសិករ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីតួនាទី និងឋានៈនៃវិស័យកសិកម្ម ជនបទ និងកសិករក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ; វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោនៃវិស័យកសិកម្ម កសិករ និងជនបទនៅឆ្នាំនេះ នៅពេលដែលកំណើនផលិតផលក្នុងស្រុកសរុបរបស់ផ្នែកកសិកម្មនៅឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ៣,៨៣% ដែលជាកម្រិតខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលើកកំពស់ការយល់ដឹងរបស់ប្រជាកសិករក្នុងការអភិវឌ្ឍកសិកម្មទំនិញធំ កសិកម្មឆ្លាតវៃ ស្អាត និងសុវត្ថិភាព បង្កើនការអនុវត្តសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងធ្វើសមាហរណកម្មអន្តរជាតិយ៉ាង សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ