នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ទទួលជួប​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែមេសា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃវេទិកាអនាគតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញ​ទទួលជួប​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី (រូបថត៖ VNA)

ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឡើងកំពស់ថ្មីក្នុងពេលឆាប់ៗ; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី កិច្ចព្រមព្រៀងកម្រិតខ្ពស់ និងឯកសារដែលបានចុះហត្ថលេខា ព្រមទាំង រៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតឆ្នាំ ២០២៥ (១៩៥៥-២០២៥)។ ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងនាំតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីសម្រេចឲ្យបាន ១៩ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៨។

លោកស្រីរដ្ឋមន្ត្រី Retno Marsudi បាននិយាយថា ឥណ្ឌូនេស៊ីនឹងសិក្សាហើយបង្កលក្ខណៈងាយស្រួលដល់ផលិតផលកសិកម្ម និងហាឡាលរបស់វៀតណាមចូលទៅកាន់ទីផ្សារឥណ្ឌូនេស៊ី អនុញ្ញាតឱ្យនាំចេញបង្កងយក្សពូជមកវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដែលភាគីទាំងពីរមានតម្រូវការ នៅតែមានសក្តានុពលដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យា semiconductor សេដ្ឋកិច្ចឌីជីថល ផ្លាស់ប្ដូរថាមពល ឧស្សាហកម្មរថយន្តអគ្គិសនី ផលិតអាគុយរថយន្តអគ្គិសនី។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីក៏បានអះអាងពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតដូចជា ការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការដែនសមុទ្រ; បន្តពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាពិសេសគឺរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។ ប្រទេសទាំងពីរបន្តពង្រឹងមជ្ឈភាពរបស់អាស៊ាន; ពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយរាល់បញ្ហានៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ