នាយករដ្ឋមន្ត្រីវៀតណាមសម្រេចប្រគល់ប័ណ្ណសរសើរជូនក្រុមបាល់ទាត់ជម្រើសជាតិអូឡាំពិក

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្រេចប្រគល់ប័ណ្ណ សរសើរជូនក្រុមបាល់ទាត់ជម្រើសជាតិអូឡាំពិកវៀតណាមដែលមានស្នាដៃប្រកួតឆ្នើមនៅមហោស្រពកីឡាអាស៊ីលើកទី១៨ (ASIAD 18) ដែលរៀបចំនៅប្រទេស ឥណ្ឌូនេស៊ី ឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីវៀតណាមសម្រេចប្រគល់ប័ណ្ណសរសើរជូនក្រុមបាល់ទាត់ជម្រើសជាតិអូឡាំពិក - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមសម្រេចប្រគល់ប័ណ្ណសរសើរជូនក្រុមបាល់ទាត់ជម្រើសជាតិអូឡាំពិក

នៅក្នុងការប្រកួតកីឡា ASIAD 18 ក្នុងតារាងប្រកួត ក្រុមកីឡាបាល់ទាត់ ជម្រើសជាតិអូឡាំពិកបាន ជាប់លំដាប់ថ្នាក់ទី១ក្នុងពូល D រួមមាន៤ក្រុមគឺ វៀតណាម ជប៉ុន ប៉ាគីស្ថាន នេប៉ាល់។ ក្នុងវង់ប្រកួតបន្តបន្ទាប់ទៀត ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ អូឡាំពិកបានឈ្នះទៅលើក្រុមកីឡាបាល់ទាត់ ជម្រើសជាតិអូឡាំពិក Bahrain , អូឡាំពិកស៊ីរី និងឈានទៅប្រកួតក្នុងវគ្គពាក កណ្តាលផ្តាច់ព្រ័ត្រកីឡាបាល់ទាត់ ផ្នែកបរុសនៅ ASIAD 18 លើកនេះ ព្រមទាំងក្លាយទៅជាក្រុមមួយក្នុងចំណោម ៤ក្រុមបាល់ទាត់ខ្លាំងបំផុតនៅទ្វីប អាស៊ីផងដែរ។

ក្នុងពេលនោះ នារសៀលថ្ងៃទី៤ខែកញ្ញា ក្នុងពិធីលើកតម្កើងកីឡាករ គ្រូបង្វឹក ចែវទុក Rowing ដែលបានទទួលបានស្នាដៃនៅ ASIAD 18 អគ្គនាយកវិទ្យុ សម្លេងវៀតណាមលោក Nguyen The Ky បានអញ្ជើញចូលរួម និងប្រគល់រង្វាន់ ជាទឹកប្រាក់ចំនួន ២០០ លានដុង ជូនក្រុមកីឡា Rowing ជម្រើសជាតិវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ