នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំអនុវត្តន៍ភារកិច្ចឆ្នាំ២០១៨របស់ក្រសួងផែនការនិងវិនិយោគ

(VOVWORLD) - ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ក្រសួងផែនការនិងវិនិយោគ ដែលបានរួមវិភាគទានទៅក្នុងការអនុវត្តន៍ភារកិច្ចសេដ្ឋកិច្ចសង្គមកិច្ចក្នុងឆ្នាំកន្លងទៅ។
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំអនុវត្តន៍ភារកិច្ចឆ្នាំ២០១៨របស់ក្រសួងផែនការនិងវិនិយោគ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៧និងអនុវត្តន៍ភារកិច្ចឆ្នាំ២០១៨របស់ក្រសួងផែនការនិងវិនិយោគ (រូបថត៖ TTXVN)


នារសៀលថ្ងៃទី១៥ មករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៧និងអនុវត្តន៍ភារកិច្ចឆ្នាំ២០១៨របស់ក្រសួងផែនការនិងវិនិយោគ។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ក្រសួងផែនការនិងវិនិយោគ ដែលបានរួមវិភាគទានទៅក្នុងការអនុវត្តន៍ភារកិច្ចសេដ្ឋកិច្ចសង្គមកិច្ចក្នុងឆ្នាំកន្លងទៅ។ ដើម្បីនាំវៀតណាមក្លាយទៅជា “សត្វខ្លាខាងសេដ្ឋកិច្ច” នោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួងផែនការនិងវិនិយោគ ក៏ដូចជាខេត្តក្រុងនានា នាពេលខាងមុខចាំបាច់ត្រូវអនុវត្តន៍ច្បាប់ផែនការមេ ច្បាប់សហគ្រាសខ្នាតតូចនិងមធ្យម ហើយធ្វើវិសោធនកម្មច្បាប់សហគ្រាស។

        “ក្រសួងផែនការនិងវិនិយោគត្រូវធ្វើសេនាធិការយ៉ាងត្រឹមត្រូវសំរាប់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ ទី២គឺបន្តសុក្រិតរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមដើម្បីរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ ទី៣គឺសំរេចឲ្យឆាប់ៗនូវគម្រោងការណ៍ច្បាប់ ដែលត្រូវបានប្រគល់ជូនដូចជាច្បាប់វិនិយោគធ្វើអាជីវកម្ម ដីធ្លី បរិស្ថាន ជាដើម។ក្រសួងត្រូវជាអធិបតីក្នុងការតាក់តែងច្បាប់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ