នាយករដ្ឋមន្ត្រីសំណូមពរបង្កើនការងារគ្រប់គ្រងនិងការពារព្រៃ

(VOVWORLD) -នាព្រឹកថ្ងៃទី១៤តុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសន្និសីទ Online ទូទាំងប្រទេស ស្តីពីការបង្កើន ការគ្រប់គ្រង ការពារព្រៃនិងដំណោះស្រាយអនុវត្តនាពេលខាងមុខ។
នាយករដ្ឋមន្ត្រីសំណូមពរបង្កើនការងារគ្រប់គ្រងនិងការពារព្រៃ - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសន្និសីទ Online ទូទាំងប្រទេស

នៅទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងស្ថាប័ននានា ពិភាក្សាអំពីដំណោះស្រាយជួយ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនប្រកបរបរតាមព្រៃ តាមនោះលើកកំពស់ ភារកិច្ចការពារព្រៃ។ លោកអញ្ជើញផ្តល់អនុសាសន៍ថា៖

        “វៀតណាមមានប្រព័ន្ធនយោបាយពីមជ្ឈឹមដល់តំបន់ មានស្ថាប័នទទួលបន្ទុក ការងារការពារព្រៃ ហើយយើងមានការប្តេជ្ញាបញ្ជាណែនាំពីគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន ប៉ុន្តែនៅតំបន់ជាច្រើននៅតែកើតមានឡើងស្ថានភាពបំផ្លាញព្រៃឈើដែរ។ យើងត្រូវចាត់ទុកការបំផ្លាញ់ព្រៃឈើ ជាការរំលោភបំពានច្បាប់ ហើយត្រូវផ្តន្ទា ទោសយ៉ាងម៉ត់ចត់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ