នាយករដ្ឋមន្ត្រីស្នើអោយហាណូយត្រូវស្រាវជ្រាវកសាងកងកម្លាំងស្វែងរកនិងដោះស្រាយបញ្ហាសុវត្ថិភាពម្ហូបអាហារ

នាយករដ្ឋមន្ត្រីស្នើអោយហាណូយត្រូវស្រាវជ្រាវកសាងកងកម្លាំងស្វែងរកនិងដោះស្រាយបញ្ហាសុវត្ថិភាពម្ហូបអាហារ - ảnh 1
នាយករដ្ឋមន្ត្រីស្នើអោយហាណូយត្រូវស្រាវជ្រាវកសាងកងកម្លាំងស្វែងរកនិងដោះស្រាយបញ្ហាសុវត្ថិភាពម្ហូបអាហារ

(VOV)_​នាព្រឹកថ្ងៃទី២៧កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
 បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ ស្ដីអំពីការអនុវត្ត​សារាចរ  លេខ ១៣ ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្ត្រីស្ដីអំពីការបង្កើនទទួលខុសត្រូវគ្រប់គ្រង
រដ្ឋស្ដីអំពីសុវត្ថិភាពម្ហូបអាហារ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី​បានស្នើអោយរដ្ឋ
ធានីហាណូយត្រូវជូនដំណឹងអោយទាន់ពេលវេលា ចំពោះអ្នកប្រើប្រាស់ នូវមូលដ្ឋាន
ផលិតកម្មម្ហូបអាហារល្អ និងមិនល្អ បន្តកសាងខ្សែសង្វាក់ផ្គត់ផ្គងម្ហូបអាហារស្អាត 
សំរាប់ទីក្រុង។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បាន​ស្នើអោយរដ្ឋធានីត្រូវស្រាវជ្រាវ 
កសាងកងកម្លាំងប្រតិកម្មលឿន ដើម្បីស្វែងរក​ និងដោះស្រាយបញ្ហានានាដែលទាក់
ទិនដល់សុវត្ថិភាព អនាម័យម្ហូបអាហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ