នាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួម WEF អាស៊ានឆ្នាំ ២០១៨ នៅវៀតណាម

(VOVWORLD) - កាសែតប្រជាជនឡាវ ("Pasaxon") បានផ្សាយចេញនៅថ្ងៃទី៧ ខែកញ្ញាបានឱ្យ ដឹងថានាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisulith នឹងដឹកនាំ ដឹកនាំគណៈប្រតិភូ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ច ពិភពលោកអាស៊ាន (WEF អាស៊ាន) ឆ្នាំ 2018 ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១៣ ខែកញ្ញា នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួម WEF អាស៊ានឆ្នាំ ២០១៨ នៅវៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisulith

កាសែតពោលខាងលើបានលើកច្បាស់ថា WEF អាស៊ានជាកិច្ចប្រជុំមួយដែល ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់រដ្ឋ សហគ្រាស នៅលើពិភពលោក និងអ្នកតាក់តែងគោលនយោបាយ ផ្នែកឧស្សាហកម្មជាដើម។ WEF អាស៊ានឆ្នាំ ២០១៨ នឹងផ្លាស់ប្តូរគំនិត និងទស្សនវិស័យអំពីប្រធានបទ "អាស៊ាន 4.0- ស្មារតីនៃសហគ្រាស និង បដិវត្តន៍ឧស្សាហកម្មលើកទីបួន" រួមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់និងនៅលើពិភពលោក។  ក្នុងក្របខ័ណ្ឌនៃការចូលរួម WEF អាស៊ាន ឆ្នាំ ២០១៨ លោក Thongloun Sisulith នឹងមានជំនួបជាមួយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំដទៃទៀតរបស់ប្រទេសវៀតណាមផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ