នាយករដ្ឋមន្ត្រីអ៊ុយក្រែនប្រកាសផែនការបង្កើតសម្ព័ន្ធភាព


នាយករដ្ឋមន្ត្រីអ៊ុយក្រែនប្រកាសផែនការបង្កើតសម្ព័ន្ធភាព - ảnh 1
នាយករដ្ឋមន្ត្រីអ៊ុយក្រែនប្រកាសផែនការបង្កើតសម្ព័ន្ធភាព (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ តុលា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arsenyi Yatsenyuk បានប្រកាសថា៖ គណៈបក្ស “រណសិរ្សប្រជាជន” របស់លោកដែលកំពុងនាំមុខក្នុង
ការបោះឆ្នោតរដ្ឋសភានៅប្រទេសនេះចាំបាច់ត្រូវបង្កើតសម្ព័ន្ធភាពដោយខ្លួនឯង
ក្រោមឈ្មោះ “អ៊ុយក្រែនរបស់អឺរ៉ុប” និងដោយលោកជាអ្នកនឹងដឹកនាំរដ្ឋាភិបាល។
នាយករដ្ឋមន្ត្រី Yatsenyuk បានអះអាងថា៖ គណៈបក្ស “ប្លុក Poroshenko” របស់
ប្រធានាធាបតី Petro Poroshenko គឺជាដៃគូយុទ្ធសាស្ត្រក្នុងការបង្កើតសម្ព័ន្ធភាពនេះ
ព្រមទាំង បានឲ្យដឹងថែមទៀតថា៖ ត្រូវមានការចូលរួមរបស់បណ្ដាគណៈបក្ស
 Batkivshina  គណៈបក្ស Samopovich និងគណៈបក្សជឿនលឿនក្នុងសម្ព័ន្ធភាព
នេះផងដែរ។ លោក Yatsenyuk បានសម្តែងជំនឿជាក់ថា៖ ប្រធានាធិបតី Poroshenko
នឹងគាំទ្របណ្ដា គោលការណ៍តម្លាភាពក្នុងការបង្កើតរដ្ឋាភិបាល។ គិតដល់ពេលនេះ
គណៈបក្ស “រណសិរ្សប្រជាជន” កំពុងនាំមុខក្នុងការបោះឆ្នោតរដ្ឋសភានៅអ៊ុយក្រែន
ដោយមានសម្លេងគាំទ្រចំនួន ២២,១៧% ក្នុងពេលនោះ គណៈបក្ស “ប្លុក Poroshenko”
  ដណ្តើម បានសម្លេងគាំទ្រចំនួន ២១,៨២%។ គណៈបក្ស Samopovich ទទួលបាន
សម្លេងគាំទ្រ ចំនួន ១១%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ