នាយករដ្ឋមន្ត្រីអាឡឺម៉ង់ចាប់ផ្តើមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក

(VOVWORLD) - នាថ្ងៃទី ២៧ ខែមេសា នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអញ្ជើញទៅដល់សហរដ្ឋអាមេរិកដើម្បីធ្វើការចរចាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump អំពីបញ្ហាជម្លោះយ៉ាងចម្រូងចម្រាសជាច្រើននៃប្រទេសទាំងពីរ ក្នុងនោះមានបញ្ហាពាណិជ្ជកម្មសេរី។
 នាយករដ្ឋមន្ត្រីអាឡឺម៉ង់ចាប់ផ្តើមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក - ảnh 1 នាយករដ្ឋមន្ត្រីអាឡឺម៉ង់ចាប់ផ្តើមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក 

មន្ត្រីជាន់ខ្ពស់អាឡឺម៉ង់មួយរូបបានឲ្យដឹងថា លោកស្រី Angela Merkel បានស្វាគមន៍ កិច្ចប្រជុំនេះ ហើយចាត់ទុកថានេះគឺជាឱកាសមួយដើម្បីលើកកម្ពស់ទំនាក់ទំនង សម្ព័ន្ធមិត្តជាប្រពៃណីអន្តរអាត្លង់ទិក។ យ៉ាងណាមិញ នៅទីក្រុង វ៉ាស៊ីនតោន មន្រ្តីមួយ ររូបនៅសេតវិមានក៏បានអះអាងថា អាល្លឺម៉ង់គឺជាដៃគូជិតស្និទមួយក្នុងចំណោម ដៃគូរបស់អាមេរិក និងជាសម្ព័ន្ធមិត្តដ៏រឹងមាំក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ មន្រ្តីមួយររូបនេះ សង្កត់ធ្ងន់ថា អាជ្ញាធរវ៉ាស៊ីនតោនបានត្រៀមខ្លួន រួចជាស្រេច សហការជាមួយរដ្ឋាភិបាលថ្មីរបស់លោកស្រី Angela Merkel ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ