នាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាស្ដីអំពីវិធានការជំរុញកំណើនសេដ្ឋកិច

(VOVWORLD) -នាព្រឹកថ្ងៃទី១២សីហា នៅទីស្នាក់ការកណ្តាលរបស់រដ្ឋាភិបាល  នាយករដ្ឋមន្រ្តី លោកNguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាអំពីវិធានការលើកកម្ពស់កំណើនសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានខែដែលនៅសេសសល់របស់ឆ្នាំ 2017។
នាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាស្ដីអំពីវិធានការជំរុញកំណើនសេដ្ឋកិច - ảnh 1នាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាស្ដីអំពីវិធានការជំរុញកំណើនសេដ្ឋកិច្ច 

នាព្រឹកថ្ងៃទី១២សីហា នៅទីស្នាក់ការកណ្តាលរបស់រដ្ឋាភិបាល  នាយករដ្ឋមន្រ្តី លោកNguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាអំពីវិធានការលើកកម្ពស់កំណើនសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានខែដែលនៅសេសសល់របស់ឆ្នាំ 2017។  ថ្លែងនៅក្នុងកិច្ចប្រជុំ  នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ដើម្បីសម្រេចបាននូវគោលដៅ កំណើនប្រចាំឆ្នាំ 6,7% នៅក្នុងឆមាសទីពីរនៃឆ្នាំនេះកំណើនត្រូវចាប់ពី 7,42% ឡើងទៅ។ នេះគឺជាភារកិច្ចនយោបាយសំខាន់របស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន តំបន់និងសាជីវកម្ម អគ្គក្រុមហ៊ុន។ ដើម្បីរួមចំណែកជំរុញការវិនិយោគ កំណើន នាយករដ្ឋមន្រ្តីបានស្នើផែនធនាគារជាតិត្រូវមានផែនការ ដំណើការដើម្បីធានាកំណើនឥណទានពី 21-22% ក្នុងមួយឆ្នាំ។ ដែលបានភ្ជាប់ជាមួយនឹងគុណភាពឥណទាននោះគឺត្រូវធ្វើរចនាសម្ព័ន្ធនៃស្ថាប័នឥណទាន ដោះស្រាយបញ្ហាបំណុលអាក្រក់ គ្រប់គ្រងយ៉ាងតឹងរឹងនៃការផ្តល់ឥណទានអចលនទ្រព្យនិងគ្រប់គ្រងអតិផរណា។

 ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ក៏បានសន្និដ្ឋានអំពីការអនុវត្តការងារភាគហ៊ុនភាវូបនីយកម្ម  ការលក់ភាគហ៊ុនរដ្ឋក្នុងឆ្នាំ 2017 និងដំណាក់កាលពីឆ្នាំ 2017 ដល់ឆ្នាំ 2020 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ