នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបថ្នាក់ដឹកនាំសាកលវិទ្យាល័យ Harvard Kennedy

(VOVWORLD) -  នារសៀលថ្ងៃទី ១៧ ខែមករា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Douglas Elmendorf នាយកសាលា Harvard Kennedy និងលោក Thomas Valley នាយកកម្មវិធីវៀត ណាម នៅសាកលវិទ្យាល័យ Harvard រួមទាំងតំណាងនៃសាកលវិទ្យាល័យ Fulbright ប្រចាំនៅវៀតណាមទៀតផង។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ទទួលជួបថ្នាក់ដឹកនាំសាកលវិទ្យាល័យ Harvard Kennedy - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Douglas Elmendorf នាយកសាលា Harvard Kennedy (រូបថតៈ TTXVN)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ពីភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក ដែលបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងការអប់រំ - បណ្តុះបណ្តាលនៅតែបន្តជាកម្លាំងចលករដ៏សំខាន់។ យោងតាមលោកនាយករដ្ឋមន្រ្តី សាកលវិទ្យាល័យ Harvard បន្តរក្សាកម្មវិធីភាពជាអ្នកដឹកនាំប្រតិបត្តិ (VELP) ដែលជួយថ្នាក់ដឹកនាំវៀតណាមឱ្យមានឱកាសពិភាក្សាជាមួយសាស្រ្តាចារ្យ និងជំនាញការ អ្នកតាក់តែងគោលនយោបាយក៏ដូចជាថ្នាក់ដឹកនាំជួរមុខរបស់សហគ្រាស  ដើម្បីរួមចំណែកទៅក្នុងការបង្កើតទស្សនវិស័យ និងបំផុសគំនិតផ្តួចផ្តើមសម្រាប់អ្នកតាក់តែងគោលនយោបាយជាន់ខ្ពស់វៀតណាម។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថាដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ នឹងបើកទំព័រថ្មីក្នុងទំនាក់ទំនងអប់រំនិងបណ្តុះបណ្តាលរវាងសាកលវិទ្យាល័យ Harvard និងវៀតណាម។

ចំណែកខ្លួនវិញ លោក Douglas Elmendorf នាយកសាលា Harvard Kennedy បានមានប្រសាសន៍ថា សាលានេះប្តេជ្ញាចិត្ត បន្តគាំទ្រនិងជំរុញគំរោងក៏ដូចជាគំនិតផ្តួចផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការអប់រំនិងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ