នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែនកត់សម្គាល់ការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការកម្ពុជា - វៀតណាម

(VOVWORLD) -នាថ្ងៃទី ២១ កញ្ញា នៅវិមានសន្តិភាព រាជធានីភ្នំពេញ កម្ពុជា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Thach Du មកជំរាបលា ក្នុងឱកាសបញ្ចប់អាណត្តិការងារ។
នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែនកត់សម្គាល់ការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការកម្ពុជា - វៀតណាម - ảnh 1នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែនកត់សម្គាល់ការអភិវឌ្ឍន៍នៃ
កិច្ចសហប្រតិបត្តិការកម្ពុជា - វៀតណាម 

នាថ្ងៃទី ២១ កញ្ញា នៅវិមានសន្តិភាព រាជធានីភ្នំពេញ កម្ពុជា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Thach Du មកជំរាបលា ក្នុងឱកាសបញ្ចប់អាណត្តិការងារ។ នៅទីនេះ សម្តេចតេជោហ៊ុនសែន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពនៃប្រទេសទាំងពីរនាពេលកន្លងទៅ ដោយមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានប្រមាណ ៣  ពាន់លានដុល្លារអាមេរិក។ វៀតណាមក៏ជាប្រទេសដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេមកទស្សនាកម្ពុជាដែរ។  សម្តេចហ៊ុនសែន មានក្ដីជឿជាក់ថា ប្រទេសទាំងពីរនឹងទទួលបានគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីគឺ ៥ ពាន់លានដូល្លារអាមេរិក នាពេលខាងមុខ ហើយចំនួនភ្ញៀវទេសចរវៀតណាមមកទស្សនាកម្ពុជានឹងបន្តកើនឡើង។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន មូលដ្ឋាននៃភាគីទាំងពីរ និងជំនួបប្រាស្រ័យប្រជាជននៃប្រទេសទាំងពីរ។ សម្តេច ហ៊ុនសែន បានថ្លែងអំណរគុណចំពោះវៀតណាម ដែលជារៀងរាល់ឆ្នាំបានផ្ដល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា រួមចំណែកបណ្ដុះបណ្ដាលប្រភពធនធានមនុស្សសមានគុណភាពម្រាប់កម្ពុជា រួមវិភាគទានកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជារីកចម្រើនដូចសព្វថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ