នាយករដ្ឋមន្រ្តីម៉ូសំប៊ិក Carlos Agostinho do Rosario អញ្ជើញមកបំពេញទស្សន កិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នោះ នាយករដ្ឋមន្រ្តីម៉ូសំប៊ិកលោក Carlos Agostinho do Rosario នឹង អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៣១ កក្កដា ដល់ថ្ងៃទី៣ សីហា ឆ្នាំ២០១៧។
នាយករដ្ឋមន្រ្តីម៉ូសំប៊ិក Carlos Agostinho do Rosario អញ្ជើញមកបំពេញទស្សន កិច្ចជាផ្លូវការនៅវៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីម៉ូសំប៊ិកលោក Carlos Agostinho do Rosario (រូបថត៖GPM)

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នោះ នាយករដ្ឋមន្រ្តីម៉ូសំប៊ិកលោក Carlos Agostinho do Rosario នឹង អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៣១ កក្កដា ដល់ថ្ងៃទី៣ សីហា ឆ្នាំ២០១៧។ ព្រឹត្តិការណ៍នេះសំដៅបង្កើនទំនាក់ទំនងមិត្តភាព ប្រពៃណីវៀតណាម-ម៉ូសំប៊ិក ផ្លាស់ប្ដូរវិធានការជំរុញទំនាក់ទំនងសហប្រតិបតិ្ត ការពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាវិស័យនានាដែលភាគីទាំង២យកចិត្តទុកដាក់ ដូចគ្នា។

        វៀតណាមនិងម៉ូសំប៊ិកបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី២៥ មិថុនា ឆ្នាំ ១៩៧៥ ជាថ្ងៃដែលម៉ូសំប៊ិកប្រកាសឯករាជ្យ។ ក្នុងឆ្នាំ២០១៦ ទំហំពាណិជ្ជកម្ម ទ្វេភាគីទទួលបាន១០១លានដុល្លាអាមេរិក។ ម៉ូសំប៊ិកឈរលំដាប់ថ្នាក់ទី១១ក្នុង ចំណោមប្រទេសនិងតំបន់ដែនដីទាំង៧២ដែល វៀតណាមមានសកម្មភាព វិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ