នាយករដ្ឋមន្រ្តីរ៉ូម៉ានីបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅវៀតណាម

នាយករដ្ឋមន្រ្តីរ៉ូម៉ានីបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅវៀតណាម - ảnh 1
នាយករដ្ឋមន្រ្តីរ៉ូម៉ានីលោក Dacian Ciolos ទៅដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័នវីរយុទ្ធជនពលីវៀតណាម (រូបថត៖Pham Kien/TTXVN)

(VOVworld) - នារសៀលថ្ងៃទី១៤ កក្កដា នាយករដ្ឋមន្រ្តីលោក Dacian Ciolos
បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច
ជាផ្លូវការនៅវៀតណាម។ក្នុងរយៈពេលចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ កក្កដា​ លោក
 Dacian Ciolos បានជួបចរចារជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan
 Phuc ជួបសន្ទនាជាមួយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu
Trong ប្រធានរដ្ឋលោក Tran Dai Quang ហើយអញ្ជើញចូលរួម វេទិការអង្គភាពអាជីវ
កម្មវៀតណាម-រ៉ូម៉ានី។
នៅបណ្ដាជំនួបធ្វើការ ភាគីទាំងពីរបានឯកភាពលើការបន្តបើកទូលាយទំនាក់
ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ច ជាពិសេសផ្ដោតទៅលើវិស័យមួយចំនួនដូចជា
ពាណិជ្ជកម្ម ថាមពល ធនាគារ កសិកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា បម្រែបម្រួល
អាកាសធាតុនិងទេសចរណ៍។ភាគីទាំងពីបានសង្កត់ធ្ងន់ទៅលើការគាំទ្រចំពោះ
ការដោះស្រាយជំលោះនៅសមុទ្រដោយសន្តិវិធីនិងឈរលើច្បាប់អន្តរជាតិ ក្នុង
នោះមានអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២។ភាគីទាំងពីរឯកភាពថា
 នឹងបន្តសហការអនុវត្តន៍គំរោងការណ៍នានានៅអនុតំបន់ទន្លេមេគង្គនិងទន្លេ
Danube ដែលត្រូវបានព្រមព្រៀងក្នុងក្របខ័ណ្ឌកិច្ចសន្ទនា ASEM អំពីការ
អភិវឌ្ឍន៍និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ