នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅតំបន់

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែមិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូសមាជិកសភាមណ្ឌល Hai Phong បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Tien Lang ដើម្បីជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៤។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅតំបន់ - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបប្រាស្រ័យ (រូបថត៖ VGP)

អ្នកបោះឆ្នោត Hai Phong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលខាងសេដ្ឋកិច្ចសង្គម សន្តិសុខការពារជាតិរបស់ប្រទេសជាតិដែលសម្រេចបានក្រោមការដឹកនាំរបស់បក្ស រដ្ឋសភា និងការបញ្ជាណែនាំប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តី។ អ្នកបោះឆ្នោតក៏បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃសម័យប្រជុំលើកទី៥របស់រដ្ឋសភា ក្នុងនោះមានការលើកពេលវេលាអនុម័តលើពង្រាងច្បាប់ស្ដីពីអង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេសដែរ។

        យល់ស្របជាមួយអ្នកបោះឆ្នោត នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាត់ទុកថា សម័យប្រជុំរដ្ឋសភានាពេលកន្លងទៅ ជាសម័យប្រជុំជោគជ័យមួយ ដោយបង្ហាញនូវលក្ខណៈប្រជាធិបតេយ្យនិងការផ្លាស់ប្ដូរថ្មី ក៏ដូចជាឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនផងដែរ។ រដ្ឋសភាបានផ្ទៀងស្ដាប់និងទទួលយករាល់មតិដ៏ត្រឹមត្រូវរបស់ប្រជាជនក្នុងរយៈពេលប្រព្រឹត្តទៅសម័យប្រជុំ។ ក្នុងនោះមានការលើកពេលវេលាអនុម័តលើពង្រាងច្បាប់ស្ដីពីអង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេស។ ប្រការនេះបង្ហាញនូវការផ្ទៀងស្ដាប់និងការយោគយល់របស់រដ្ឋាភិបាលនិងរដ្ឋសភា ដើម្បីកែតម្រូវពង្រាងច្បាប់នេះឲ្យមានគុណភាពល្អថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ