នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានគោលបំណងចង់អោយសហគ្រាសកូរ៉េខាងត្បូងបង្កើតឡើងអព្ភូតហេតុថ្មីលើវិស័យវិនិយោគនៅវៀតណាម

(VOVWORLD) - ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនរបស់កូរ៉េខាងត្បូងបាន វាយតម្លៃថាវៀតណាមជាប្រទេសសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅទិសខាង ត្បូងថ្មីរបស់លោកប្រធានាធិបតី Moon Jae-in ព្រមទាំងសម្ដែងនូវគោលបំណង ចង់បើកទូលាយការវិនិយោគចូលមកវៀតណាមលើវិស័យនានា...
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានគោលបំណងចង់អោយសហគ្រាសកូរ៉េខាងត្បូងបង្កើតឡើងអព្ភូតហេតុថ្មីលើវិស័យវិនិយោគនៅវៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅព្រឹត្តិការណ៍នេះ (រូបថត៖ VGP)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយសហគ្រាសជួរមុខកូរ៉េខាងត្បូងជាង ២០អង្គភាព។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា បណ្ដា សហគ្រាសកូរ៉េខាងត្បូងនឹងបង្កើតឡើងអព្ភូតហេតុថ្មីលើវិស័យវិនិយោគនៅវៀតណាម។ លោកអញ្ជើញមានប្រសាសន៍ថា៖

        “យើងខ្ញុំមានគោលបំណងថា បណ្ដាសហគ្រាសនឹងបង្កើតឡើងអព្ភូតហេតុ ថ្មីនោះគឺនាំមុខគេគ្រប់ជ្រុងជ្រោយក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម គាំទ្រ ចំពោះស្មារតីឆ្ពោះទៅទិសខាងត្បូងរបស់លោកប្រធានាធិបតី Moon ដើម្បីរួម វិភាគទានកសាងវៀតណាមអោយមានការរីកចម្រើន ថែមទៀត ដើម្បីផល ប្រយោជន៍ទៅវិញទៅមករបស់ភាគីទាំងពីរ។ យើងខ្ញុំមានគោលបំណងថា ក្នុងឆ្នាំ ២០២០ខាងមុខនេះ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងសម្រេចបាន១០០ពាន់លាន ដុល្លាអាមេរិក ហើយបន្តកើនឡើងថែមទៀតនាពេលអនាគត”។

        ចំណែកឯថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនរបស់កូរ៉េខាងត្បូងបាន វាយតម្លៃថាវៀតណាមជាប្រទេសសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅទិសខាង ត្បូងថ្មីរបស់លោកប្រធានាធិបតី Moon Jae-in ព្រមទាំងសម្ដែងនូវគោលបំណង ចង់បើកទូលាយការវិនិយោគចូលមកវៀតណាមលើវិស័យនានាដូចជា៖ ការលក់រាយ ឧស្សាហកម្មរថយន្ត កសិកម្មដោយបច្ចេកវិទ្យាខ្ពស់ និងធនាគារជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ