នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកាត់ខ្សែបូរបើកសម្ពោធសប្ដាហ៍ទំនិញវៀតណាមនៅសឹង្ហបុរី

(VOVWORLD) - នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ក្រោយពីទៅកាន់ប្រទេសសឹង្ហបុរីដើម្បីចាប់ ផ្ដើមដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវភរិយាបានអញ្ជើញចូលរួមពិធីបើក សម្ពោធសប្ដាហ៍ទំនិញវៀតណាមនៅសឹង្ហបុរី។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកាត់ខ្សែបូរបើកសម្ពោធសប្ដាហ៍ទំនិញវៀតណាមនៅសឹង្ហបុរី - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (នៅកណ្ដាល) អញ្ជើញចូលរួមកាត់ខ្សែបូរ (រូបថត៖ VGP) 


 
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ព្រឹត្តិការណ៍នេះត្រូវបាន រៀបចំឡើងដោយមានកិច្ចសហការនៃ FairPrice ជាសម្ព័ន្ធក្រុមហ៊ុនដែលបាន នាំទំនិញវៀតណាមចូលក្នុងប្រព័ន្ធផ្សារទំនើបទាំង១៤៦កន្លែងរបស់សម្ព័ន្ធក្រុម ហ៊ុននេះនៅប្រទេសសឹង្ហបុរីក្នុងសប្ដាហ៍ទំនិញវៀតណាមលើកនេះ។ ព្រឹត្តិការណ៍ នេះគឺសំដៅផ្សព្វផ្សាយអំពីកសិផល ផលនេសាទ និងប្រដាប់ប្រដារប្រើប្រាស់មាន ពាណិជ្ជសញ្ញាវៀតណាមជូនចំពោះអតិថិជនសឹង្ហបុរីនិងភ្ញៀវទេសចរអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ