នាយករដ្ឋមន្រ្តីវៀតណាម ទទួលជួបជាមួយប្រធាននាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចហុងកុង (ចិន)

(VOVWORLD) -នារសៀលថ្ងៃទី ២២ មីនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយ លោក Qiu Teng Hua ប្រធាននាយកដ្ឋានពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិចទីក្រុងហុងកុង (ប្រទេស ចិន)។
នាយករដ្ឋមន្រ្តីវៀតណាម ទទួលជួបជាមួយប្រធាននាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចហុងកុង (ចិន) - ảnh 1នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានទទួលជួបជាមួយ លោក Qiu Teng Hua ប្រធាននាយកដ្ឋានពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិចទីក្រុងហុងកុង 

ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសំដែងសេចក្តីរីករាយ ដោយឃើញទំនាក់ទំនងខាងនយោបាយ សេដ្ឋកិច្ច និងវិនិយោគ ទ្វេភាគី មានការរីកចម្រើនយ៉ាងល្អប្រសើរ ហើយលោកក៏បានអះអាងដថា វៀតណាមនឹងខិត ខំប្រឹងប្រែងក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និង បង្កភាពងាយស្រួលសម្រាប់សហគ្រាសហុងកុង ដែលធ្វើ អាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម ដោយសង្ឃឹមថាទំហំពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងយ៉ាងខ្លាំងថែម ទៀតនាពេលខាងមុខ។

រីឯ លោក Qiu Teng Hua បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូលើកនេះ មានគោលបំណងចង់ ស្វែងយល់អំពីឱកាសវិនិយោគនៅវៀតណាម ព្រមទាំង ទីក្រុងហុងកុងចង់ក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តរបស់ វៀតណាម សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឡើងទៅកំរិតថ្មី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ