នាយករដ្ឋមន្រ្តីវៀតណាម លោក​ Pham Minh Chinh ជួបសំណេះសំណាលជាមួយបណ្តាញ​នវានុវត្តន៍​វៀតណាមនៅអាមេរិក

(VOVWORLD) - ក្នុងឱកាសចូលរួមសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នារសៀលថ្ងៃទី ២២ ខែកញ្ញា នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបជាមួយសមាជិកនៃបណ្តាញ នវានុវត្តន៍វៀតណាមនៅសហរដ្ឋអាមេរិក។
នាយករដ្ឋមន្រ្តីវៀតណាម លោក​ Pham Minh Chinh ជួបសំណេះសំណាលជាមួយបណ្តាញ​នវានុវត្តន៍​វៀតណាមនៅអាមេរិក - ảnh 1នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ជួបសំណេះសំណាលជាមួយបណ្តាញនវានុវត្តន៍វៀតណាមនៅអាមេរិក។ រូបថត៖ VOV

ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសកម្មភាព នវានុវត្តន៍នៃបណ្តាញគួរតែផ្តោតលើការជំរុញវិស័យថ្មីៗ ដូចជាការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក និងវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំនិងបណ្តុះបណ្តាល។ នវានុវត្តន៍មិនត្រឹមតែនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងក្នុងបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ រួមទាំងឧស្សាហកម្មវប្បធម៌ទៀតផង។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បក្សនិងរដ្ឋតែងតែគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពច្នៃប្រឌិត បន្តធ្វើឱ្យប្រសើរឡើងនូវរបៀបរបប យន្តការនិងគោលនយោបាយនវានវត្តន៍ ; កសាងមូលនិធិ នវានុវត្តន៍ដើម្បីឆ្ពោះទៅរកការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។ លោកនាយករដ្ឋមន្រ្តីមានបំណងចង់ឲ្យសមាជិកបណ្តាញ បន្តសាមគ្គីភាព បង្កើតកម្លាំងចលករ បំផុសគំនិត នវានវត្តន៍សម្រាប់មនុស្សនៅជុំវិញ និងរួមចំណែកដល់មាតុប្រទេស។

នាថ្ងៃដដែលនោះ ថ្លែងមតិក្នុងជំនួបជាមួយមិត្តភក្តិអាមេរិកដែលតែងតែផ្សាភ្ជាប់និងគាំទ្រវៀតណាមក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាជំរុញទំនាក់ទំនងវៀតណាម - អាមេរិក លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យមិត្តភក្តិអាមេរិកបន្តបង្កើតកម្លាំងចលករនិងបំផុសគំនិតដល់ជំនាន់វ័យក្មេង រួមចំណែកបន្ថែមទៀតក្នុងការពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ; សម្របសម្រួលជាមួយអង្គការមិត្តភាពវៀតណាម រៀបចំសកម្មភាពជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន រួមចំណែកបង្កើនការយល់ដឹង មិត្តភាពនិងការគោរពគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ ប្រតិភូអាមេរិកមានបំណងនិងជឿជាក់ថា វៀតណាមនឹងបន្តទទួលបានសមិទ្ធិផលធំធេងថែមទៀតក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ រួមចំណែកយ៉ាងសកម្មថែមទៀតដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ