នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh៖ រួមដៃគ្នា​កសាង​អាស៊ី​ប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍថែមទៀត ក្នុង​សម័យកាល​ក្រោយកូវីដ ១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងសន្និសីទអន្តរជាតិលើកទី ២៦ ស្តីពីអនាគតរបស់អាស៊ី តាមប្រព័ន្ធវីដេអូ។
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh៖ រួមដៃគ្នា​កសាង​អាស៊ី​ប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍថែមទៀត ក្នុង​សម័យកាល​ក្រោយកូវីដ ១៩ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ VGP)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ជំងឺរាតត្បាតកូវីដ ១៩ បាន និងកំពុងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ ខ្លាំងក្លាដល់ស្ថានភាពពិភពលោក តំបន់ ក៏ដូចជាជីវភាពខាងសេដ្ឋកិច្ច សង្គមរបស់ប្រទេសទាំងអស់។ ជាងពេលណាៗទាំងអស់ នេះគឺជាពេលវេលាដែលទាមទារឱ្យប្រទេសទាំងអស់សាមគ្គីគ្នា ឯកភាពគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំនះពុះពារលើជំងឺរាតត្បាត។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានលើកសំណើរអំពីទិសស្លោកចំនួន ៥ និងខ្លឹមសារសហប្រតិបត្តិការចំនួន ៦ ដើម្បីបណ្ដាប្រទេសធ្វើករចែករំលែកគ្នា ហើយ“ រួមដៃគ្នាស្ថាបនាអាស៊ីប្រកបដោយសន្តិភាព សហប្រតិបត្តិការ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតក្នុងសម័យកាលក្រោយកូវីដ ១៩”។

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh៖ រួមដៃគ្នា​កសាង​អាស៊ី​ប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍថែមទៀត ក្នុង​សម័យកាល​ក្រោយកូវីដ ១៩ - ảnh 2ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VGP)

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមបានចូលរួមប្រកបដោយមានការទទួលខុសត្រូវ ហើយត្រៀមខ្លួនជាស្រេចរួមជាមួយបណ្ដាប្រទេសពូនជ្រុំសន្តិភាព និងចំណងសាមគ្គីភាព ដើម្បីផលប្រយោជន៍រួម ការអភិវឌ្ឍ ប្រកបដោយវិបុលភាពរបស់ប្រទេសនីមួយៗ ក្នុងតំបន់ ដើម្បីសុខុមាលភាពនិងសុភមង្គលរបស់ប្រជាជនគ្រប់រូបនៅលើពិភពលោក។ លោកបានអះអាងថា៖ “ទស្សនៈរបស់យើងខ្ញុំអំពីការអភិវឌ្ឍគឺអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត បម្លាស់ប្ដូរឌីជីថល ធានាបាននូវភាពសុខដុមរវាងសេដ្ឋកិច្ច ជាមួយវប្បធម៌ កិច្ចការពារបរិស្ថាន និងការបន្សាំជាមួយការប្រែប្រួលអាកាសធាតុ ហើយការសុក្រិតស្ថាប័នអភិវឌ្ឍន៍យ៉ាងពេញលេញ ទំនើប គឺជាលក្ខខ័ណ្ឌបង្កើតបរិយាកាសវិនិយោគ ធ្វើអាជីវកម្មសម្រាប់គ្រប់សមាសភាគសេដ្ឋកិច្ច។ ជំរុញសេចក្ដីប៉ងប្រាថ្នាអភិវឌ្ឍប្រទេសជាតិប្រកបដោយវិបុលភាព និងសុភមង្គល។  ពង្រីកជាអតិបរមាកត្តាមនុស្ស យកប្រជាជនជាមជ្ឈភាព ពោលគឺជាប្រភពកម្លាំងផង និងជាកម្លាំងចលកដ៏សំខាន់បំផុតផង  ក៏ដូចជាគោលដៅអភិវឌ្ឍន៍ ស្ថាបនាខឿនសេដ្ឋកិច្ចម្ចាស់ការ។ ទន្ទឹមនឹងនេះ អនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ពហុភាគីនីយកម្ម ពិពិធកម្ម ធ្វើសមាហរណកម្មអន្តរជាតិដោយម្ចាស់ការ សកម្ម លើគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព ហើយជាសមាជិកដែលមានការទទួលខុសនៅថ្នាក់អន្តរជាតិផងដែរ”៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ